ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​មិន​សន្សំ​ ? ​៣​ ចំណុចនេះ​នឹង​ជួយ​ជំរុញ​ទឹកចិត្ត​អ្នក​ឱ្យ​ចាប់ផ្តើម​សន្សំ​ប្រាក់

2 ឆ្នាំ មុន

ការ​សន្សំ​ប្រាប់​បើ​ស្តាប់​ទៅ​ដូច​ងាយ​ណាស់ គ្រាន់តែ​សន្សំ​មាន​អ្វី​ពិបាក (​មតិ​អ្នកខ្លះ​) ប៉ុន្តែ​ដូច​យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា ការ​និយាយ​ចេញពី​មាត់​វា​ងាយស្រួល​ជាង​អ្វី​ដែល​យើង​ត្រូវធ្វើ​ ។ មាន​មនុស្ស​ខ្លះ​សន្សំ​បាន​ហើយ តែ​ទុក​មិន​បាន​យូរ​នោះ​ទេ ដោយសារ​ចេះ​សន្សំ​ហើយ​មិន​មានចំណេះ​ដឹង​ក្នុង​ការ​ចំណាយ ​។…

ការ​សន្សំ​ប្រាប់​បើ​ស្តាប់​ទៅ​ដូច​ងាយ​ណាស់ គ្រាន់តែ​សន្សំ​មាន​អ្វី​ពិបាក (​មតិ​អ្នកខ្លះ​) ប៉ុន្តែ​ដូច​យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា ការ​និយាយ​ចេញពី​មាត់​វា​ងាយស្រួល​ជាង​អ្វី​ដែល​យើង​ត្រូវធ្វើ​ ។ មាន​មនុស្ស​ខ្លះ​សន្សំ​បាន​ហើយ តែ​ទុក​មិន​បាន​យូរ​នោះ​ទេ ដោយសារ​ចេះ​សន្សំ​ហើយ​មិន​មានចំណេះ​ដឹង​ក្នុង​ការ​ចំណាយ ​។ យោង​តាម​ការ​ចេញផ្សាយ​អត្ថបទ​កន្លង​មក មនុស្ស​ខ្លះ​សន្សំ​លុយ​បន្តិច​ម្តង​ៗ ប៉ុន្តែ​ដល់​ពេល​គាត់​ចាយ​វិញ​តែ​មួយ​ភ្លែត​ទេ នោះ​ក៏​ព្រោះថា​អ្នកខ្លះ​មិន​ចេះ​គ្រប់គ្រង​ការ​ចំណាយ​នេះឯង ប្រសិនជា​យើង​ឃើញ​របស់របរ​ហើយ​ចេះ​តែ​ចង់​ទិញ​ចេះ​តែ​ចង់បាន នោះ​កុំ​ថា ​ឡើយ​ប្រាក់ខែ ​៥០០​ ដុល្លារ ប្រាក់ ២០០០ ​ដុល្លារ​ក៏​មិន​សល់​ដែរ​ ។

ដូច្នេះអត្ថបទ​ថ្ងៃនេះ​នឹង​បកស្រាយ​អំពីហេតុផល ៣ ​យ៉ាង ដែល​ជួយ​លើកទឹកចិត្ត​អ្នក​ឱ្យ​សន្សំ​លុយ សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​សន្សំ​​សោះ ​។ មុន​ចូល​ដល់​ចំណុច​ទាំងនោះ អ្នក​ត្រូវ​ដឹង​ថា ​ការ​សន្សំ​ប្រាក់​ត្រូវការ​វិន័យ​ខ្ពស់ ហើយ​គ្មាន​នរណា​មក​ប្តេជ្ញា​សម្រាប់​យើង​នោះ​ទេ គឺ​យើង​ខ្លួនឯង​ជា​អ្នក​ដាក់​វិន័យ​ទាំងនេះ ម្យ៉ាងវិញទៀត​អ្នក​ត្រូវ​ដឹង​ថា​អ្នក​ត្រូវ​តែ​មានការ​លះបង់​ខ្ពស់​ផង​ដែរ​ ។ យោង​តាម​ការ​ដកស្រង់​អត្ថបទ​ចេញពី​វេ​ប​សាយ Discover បានឱ្យ​ដឹង​ថា ហេតុ​អ្វី​គេ​សរសេរ​អត្ថបទ​ពី​ផលប្រយោជន៍​នៃ​ការ​សន្សំ​ប្រាក់​ច្រើន​ម្ល៉េះ មាន​អ្នកខ្លះ​បាន​អាន​ប៉ុន្តែ​មិន​បាន​អនុវត្តន៍​តាម​ទេ មាន​អ្នកខ្លះ​អាន​ហើយ​ពិបាក​អនុវត្តន៍​តាម​ណាស់ ក៏​ព្រោះថា​ ការ​សន្សំ​ប្រាក់​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ ​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ ការ​សន្សំ​ប្រាក់ ​គឺជា​ជំហាន​ដំបូង ដែល​អាច​ឱ្យ​អ្នកចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន ​។ តោះ​ ! ចឹ​ង​អ្នក​គួរ​រៀន​ប្រាប់​ហេតុផល​ទាំងនេះ​ទៅ​ខ្លួនឯង ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ការ​សន្សំ ​៖

ហេតុផល​ទី​ ១ ការ​សន្សំ​ប្រាក់​ គឺ​អាច​ជួយ​ឱ្យ​អ្នកមាន​សេរីភាព ​៖ វា​ពិតជា​មិន​អាច​ជួយ​អ្នក​ឱ្យ​សន្សំ​ប្រាក់​បាន​យ៉ាង​រលូន ​និង​បាន​វែង​ឆ្ងាយ​នោះ​ទេប្រសិន បើ​អ្នក​គ្រាន់តែ​ចេះ​សន្សំទៅ​ៗ ដោយ​មិន​មាន​គោលដៅ ​ឬ​ទិស​ដៅ​ដើម្បី​សន្សំ​ប្រាក់ (​សន្សំ​ប្រាក់​ដើម្បី​គោលដៅ ​ឬ​វិនិយោគ​) ដូចនេះ​អ្នក​ត្រូវ​តែ​មាន​គោលដៅ​ក្នុង​ការ​ប្រើប្រាស់​លុយ​សន្សំ​នៅ​ពេល​អនាគត ​។ អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា កុំ​សន្សំ​ប្រាក់​ក្រោយ​ពេល​អ្នក​ចាយ​សល់ អ្នក​ត្រូវ​សន្សំ​មុន​ពេល​អ្នក​ដក​ចាយវាយ ​។ អ្នក​ត្រូវ​តែ​រក​ឱ្យ​ឃើញ​ពី​គោលដៅ​សម្រាប់​សន្សំ​ប្រាក់ អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា អ្នក​នឹង​សន្សំ​ដើម្បី​ទិញ​ឡាន​ថ្មី ផ្ទះ​ថ្មី ឬ​ប្រាក់​សម្រាប់​ការ​សិក្សា​កូន និង​អ្វី​ដែល​ពិសេស​នោះ ​គឺ​សន្សំ​ប្រាក់ អាច​ជួយ​អ្នក​នៅ​ពេល​មាន​គ្រាអាសន្ន ឬ​ហេតុការណ៍​កើតឡើង​ជាយថាហេតុ តួ​យ៉ាងដូច​បច្ចុប្បន្ន​មាន​ហេតុការណ៍​កូ​វី​ដ​ ១៩ ​អុីចឹ​ង ​។ ដូន​ចេះ​ចំណុច​នេះ នៅ​ពេល​ដែល​អ្នក​ដក​សន្សំ​ទៅ​តាម​អ្វី​ដែល​អ្នក​គ្រង​ទុក​ហើយ នោះ​ប្រាកដ​ណាស់​ថា អ្នក​នឹង​មាន​សេរីភាព​ក្នុង​ចិត្ត​ដោយ​មិន​ចាំបាច់​បារម្ភ​ខ្លាច​មានរឿង​អ្វី​កើតឡើង​ដែល​យើង​មិន​បានដឹង​មុន ឬ​បារម្ភ​ថា​មិន​លុយ​បង់​សាលា​ឱ្យ​កូន​ៗ ​។​ល​។

ហេតុផល​ទី ​២ ការ​សន្សំ​ផ្តល់​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ ៖ យោង​តាម​អ្នកជំនាញ Kara Perez បាន​និយាយ​ថា អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា​៖ «​ខ្ញុំ​ស្រឡាញ់​ការ​សន្សំ​ប្រាក់ ព្រោះ​វា​ផ្តល់​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដល​ខ្ញុំ​»​ ។ លោក Perez បាន​បន្ត​ថា ជា​ធម្មតា ហើយ​បើ​គិត​ឱ្យ​សាមញ្ញ​នោះ នៅ​ពេល​អ្នកមាន​ប្រាក់​កាក់​ខ្លះ​នៅ​ក្នុង​ខ្លួន នោះ​វា​នឹង​ធ្វើ​ឱ្យ​ជីវិត​អ្នក​កាន់តែ​ងាយស្រួល ​។ លោក Perez​ ថា ​៖ «​ខ្ញុំ​សន្សំ​ប្រាក់ ពីព្រោះ​ខ្ញុំ​ចង់ឱ្យ​អនាគត​របស់ខ្ញុំ​មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន ខ្ញុំ​ពិតជា​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង ហើយ​ខ្ញុំ​មិន​មាន​លុយ​ទាល់តែ​សោះ (​ខ្ជី​គេ​មិន​ស្រួល​នោះ​ទេ​)» ​។ លោក Perez ណែនាំ​ឱ្យ​ដាក់​ប្រាក់​ទាំង​ក្នុង​គណនីសន្សំ​រាវ ដែល​អ្នក​អាច​រក្សា​ទុក​សាច់ប្រាក់​សម្រាប់​ការ​ចំណាយ​ដែល​មិន​នឹក​ស្មាន​ដល់ និង​គណនីយ​ក្នុង​គ្រាអាសន្ន ក៏​ដូច​ជា​ការ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនីអន្តរការី ដែល​អ្នក​អាច​ឱ្យ​អ្នក​ប្រើប្រាស់​ក្នុង​ការ​វិនិយោគ​នា​ពេល​អនាគត​ផង​ដែរ​ ។

ហេតុផល​ទី ​៣ សន្សំ​ប្រាក់​មាន​ន័យ​ថា​ អ្នក​នឹង​អាច​ទទួល​ហានិភ័យ​នានា​ ៖ ជា​ផ្នែក​មួយ​នៃ​ការ​សន្សំ​ប្រាក់ គឺ​អ្នក​អាច​កសាង​ភាព​ជឿជាក់ ដើម្បី​គណនា​នូវ​ហានិភ័យ​ដែល​យើង​នឹង​មិន​បានដឹង​មុន ហើយ​វា​បាន​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​តិច​តូច​ទៀត​ផង ដូចនេះ​ជា​ហេតុផល​ដែល​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា​អ្នក​នឹង​រួច​ផុត​ពី​ហានិភ័យ​នានា ប្រសិនជា​អ្នកមាន​ប្រាក់​សន្សំ​នៅ​ក្នុង​ដៃ​ ។ វា​ក៏​ជា​ការ​ផ្សារ​ភ្ជាប់​គ្នា​ផង​ដែរ ប្រសិនជា​អ្នក​មិន​ប្រាក់​សន្សំ​ក្នុង​ដៃ នោះ​វា​នឹង​ពិបាក​សម្រេច​គោលដៅ​ដែល​អ្នក​ចង់បាន ដូច​ជា​ការ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ ឬ​វិនិយោគ​ជាដើម​ ។ ប្រសិនជា​សុខ​ៗ​អ្នក​ចង់​ធ្វើ​អាជីវកម្ម នោះ​អ្នកមាន​ប្រាក់​ខ្លះ​ក្នុង​ដៃ អ្នក​នឹង​អាច​ចាប់ផ្តើម​វា​បាន ព្រោះ​អាជីវកម្ម​តូច​ក្តី​ធំ​ក្តី​ គឺ​ត្រូវការ​ប្រាក់​សន្សំ​របស់​អ្នក​នឹង​ឯង​ ។ ដូច្នេះ​អ្នក​ត្រូវ​រកហេតុ​ផល​នេះ​សម្រាប់​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​នឹង​មិន​មាន​ហានិភ័យ​ប្រសិនជា​អ្នក​បាន​សន្សំ​ប្រាក់​រួច​ហើយ ​។ លោក Matt Becker បាន​ប្រាប់​ពី​បទ​ពិសោធន៍​លោក​ថា ការ​សន្សំ​ប្រាក់​អាច​ជួយ​ឱ្យ​អ្នកមាន​សេរីភាព ក្នុង​ការ​រស់នៅ ព្រមទាំង​ក្រុម​គ្រួសារ​របស់​អ្នកផង​ដែរ ​។

លោក Matt Becker ថា ៖ «​នៅ​ពេល​ដែល​ខ្ញុំ​បាត់បង់​ការងារ រយៈពេល ​៣ ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​មក​ភរិយា​ខ្ញុំ​ និង​ខ្ញុំ​បាន​ប្រើ​ឱកាស​នោះ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម ព្រោះ​ត្រូវ​រក​ប្រាក់​ឈ្នួល​មួយ​ផ្សេង​ទៀត ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ នៅ​ពេល​យើង​សម្រេចចិត្ត​ភ្លាម យើង​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​របស់​យើង​ដែល​បាន​សន្សំ​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ​» ៕

អត្ថបទសរសេរ ដោយ