អាសន្ន​ហើយ​! នេ​ប៉ា​ល់កំ​ពុង​ជួប​ស្ថានភាព​ស្រ​ដៀង​នឹង​ប្រទេស​ឥណ្ឌា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសន្ន​ហើយ​! នេ​ប៉ា​ល់កំ​ពុង​ជួប​ស្ថានភាព​ស្រ​ដៀង​នឹង​ប្រទេស​ឥណ្ឌា

1 ខែ មុន

នេ​ប៉ា​ល់ ៖ ប្រទេស​នេ​ប៉ា​ល់កំ​ពុង​ប្រឈម​មុខ​នឹង​វិបត្តិ​កូ​វី​ដ​១៩​ដ៏​ធំ ដោយសារ​មន្ទីរពេទ្យ​ជា​ច្រើន​បាន​អស់​អុក​ស៊ី​សែន និង​គ្រែ​

នេ​ប៉ា​ល់ ៖ ប្រទេស​នេ​ប៉ា​ល់កំ​ពុង​ប្រឈម​មុខ​នឹង​វិបត្តិ​កូ​វី​ដ​១៩​ដ៏​ធំ ដោយសារ​មន្ទីរពេទ្យ​ជា​ច្រើន​បាន​អស់​អុក​ស៊ី​សែន និង​គ្រែ​សម្រាប់​​អ្នកជំងឺ​។ ដែល​រឿង​អស់ទាំង​នេះ បាន​នឹង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

ក្រុម​គ្រូពេទ្យ​នេ​ប៉ា​ល់​បាន​ព្រមាន​ថា ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ធំ ដោយសារ​តែ​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​១៩ បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

គ្រូពេទ្យ​បាន​និយាយ​ថា មន្ទីរពេទ្យ​ជា​ច្រើន​របស់​ប្រទេស​នេះ បាន​អស់​អុក​ស៊ី​សែន និង​គ្រែ​។ ដែល​អាច​ឈាន​ដល់​កម្រិត​បន្ទាន់​មួយ ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​ប្រទេស​ឥណ្ឌា​ដែល​នៅ​ជិតខាង​។

ប្រទេស​នេ​ប៉ា​ល់ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ៨,៨៥០​នាក់ និង​អ្នក​ស្លា​.​ប់​ចំនួន ៥២​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ជាង ៣៩​ម៉ឺ​មនាក់​។ ខណៈ​ដែល​អ្នក​ស្លា​.​ប់​កើនឡើង​ដល់ ៣,៧២០​នាក់​។ ស្រប​ពេល​ដែល​អ្នកជា​សះស្បើយ​មាន​ចំនួន ៣០២,៧៨៧​នាក់​។

យោង​តាម​សហព័ន្ធ​កាកបាទក្រហម​អន្ដរជាតិ​បានឱ្យ​ដឹង​ថា ការ​ធ្វើតេស្ត​ចំនួន ៤៤​ភាគរយ​បាន​ផ្តល់​លទ្ធផល​វិជ្ជមាន​កាលពី​ស​ប្តា​ហ៍​មុន​។ ដែល​វា​បង្ហាញ​ថា មានការ​ឆ្លង​រាប់​ពាន់​នាក់ ដែល​មិន​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​។ ក្នុង​នោះ​សហព័ន្ធ​ក៏​បាន​ព្រមាន​ពី​ការ​ស្លា.ប់​ដ៏​ច្រើន ប្រសិនបើ​វីរុស​នេះ នៅ​តែ​បន្ត​រាលដាល​ក្នុង​ប្រទេស​នេះ​៕ (​ដកស្រង់​ចេញពី Dailymail និង Xinhua)

Picture
Picture
Picture
Picture
Picture
Picture
Picture