ឈាមស្រែកស្បែកហៅ ចាប់បានហើយ បុរសឃាត.ក ស.ម្លា.ប់.សង្សារ ដែលជាស្ត្រីអានិកជនខ្មែរ មកពីប្រទេសស្វីស
- សៀមរាប
ខេត្តសៀមរាប៖ នៅទីបំផុត ជនដៃដល់ ដែលបានសម្លា.ប់.សង្សារ ដែលជាស្ត្រីអានិកជនខ្មែរ មកពីប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩ និង០០នាទីយប់ថ្ងៃទី២៨ ខែមេសា…
ខេត្តសៀមរាប៖ នៅទីបំផុត ជនដៃដល់ ដែលបានសម្លា.ប់.សង្សារ ដែលជាស្ត្រីអានិកជនខ្មែរ មកពីប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩ និង០០នាទីយប់ថ្ងៃទី២៨ ខែមេសា…
ខេត្តសៀមរាប៖ នៅទីបំផុត ជនដៃដល់ ដែលបានសម្លា.ប់.សង្សារ ដែលជាស្ត្រីអានិកជនខ្មែរ មកពីប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩ និង០០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្ទះជួល ក្នុងក្រុងសៀមរាប ហើយរត់ទៅពួនសម្ងំនៅខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចាប់ខ្លួនបានហើយ។
ការចាប់ខ្លួនជនដៃដល់នោះ ធ្វើឡើង នៅវេលាម៉ោង ១៩ និង ៥០នាទី យប់ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តសៀមរាប បានប្រាប់នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នេះថា ជនសង្ស័យ មានឈ្មោះ ម៉ឺន វិមល ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក សៀក សោភា បានបន្តថា កម្លាំងការិយាល័យជំនាញបានសហការណ៍ ជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តកំពង់ឆ្នាំង អាវុធហត្ថខេត្តតាកែវ អាវុធហត្ថខេត្តបាត់ដំបង ឈានដល់ការចាប់ខ្លួនជនដៃដល់តែម្ដង។ ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាព «ខ្លួនពិតជាបានចាក់សម្លាប់ទៅលើឈ្មោះ អ៊ុន ចន្ថា ភេទស្រី អាយុ ៥៦ឆ្នាំ ជាអានិកជនខ្មែរ រស់នៅប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩ និង០០នាទី យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចផ្ទះជួលប្រាកដមែន»។
មូលហេតុ ដែលជនសង្ស័យចាក់សម្លាប់ជនរងគ្រោះ ត្រូវបានជនសង្ស័យសារភាពថា ដោយសារជនរងគ្រោះ បាននិយាយរករឿងឈ្លោះជាមួយខ្លួន ដោយសារតែជនរងគ្រោះ យកខ្លួនធ្វើប្តី ដែលខាងបងប្អូនជនរងគ្រោះ មិនពេញចិត្ត ហើយជនរងគ្រោះ មានការប្រច័ណ្ឌ ដោយជនរងគ្រោះ និយាយរករឿងខ្លួនរហូត ធ្វើឲ្យជនសង្ស័យខឹង ទ្រាំមិនបាន ក៏យកអង្រែវាយក្បាលជនរងគ្រោះ រហូតសន្លប់ ហើយបានយកកាំបិតចិតបន្លែ ចាក់សម្លាប់ជនរងគ្រោះតែម្តង។
លោកបានបញ្ជាក់ថា ករណីនេះ កម្លាំងយើង បានដកហូតវត្ថុតាង និងសម្ភារៈ រួមមាន៖ ១/ម៉ូតូម៉ាកហុងដា click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-9603។ ២/.ទូរស័ព្ទ ០១គ្រឿង ម៉ាកPOCO PHONE។
ក្រោយឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង ប្រគល់ឱ្យការិយាល័យជំនាញអាវុធហត្ថ ខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលអំពើឃាតកម្មនេះ បានកើតឡើង កាលពីម៉ោង ១៥ និង ៣០ នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប។ ពោលគឺ ៧ថ្ងៃ ក្រោយថ្ងៃធ្វើឃាត។
ជនសង្ស័យ និងវត្ថុតាង នឹងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់តុលាការខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ