ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​កណ្តុរ​ជាង​១០០​ក្បាល​ឈ្មួញ​នាំ​ចូល​ពី​ថៃ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​និង​ធ្វើការ​ផាក​វិន័យ​ប្រគល់​ជូន​ម្ចាស់​វិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជ្រូក​កណ្តុរ​ជាង​១០០​ក្បាល ឈ្មួញ​នាំ​ចូល​ពី​ថៃ សម្រាប់​ខ្វៃ​ក្នុង​ឱកាស​បុណ្យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ គ្មាន​ជម្ងឺប៉េស្ត​ជ្រូក​អា​ព្រិច ត្រូវ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ប្រគល់​ជូន​ម្ចាស់​វិញ​កាល​ថ្មី​ៗ​នេះ ។ លោក ហ៊ុយ…

បន្ទាយ​មាន​ជ័យ ៖ ជ្រូក​កណ្តុរ​ជាង​១០០​ក្បាល ឈ្មួញ​នាំ​ចូល​ពី​ថៃ សម្រាប់​ខ្វៃ​ក្នុង​ឱកាស​បុណ្យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ គ្មាន​ជម្ងឺប៉េស្ត​ជ្រូក​អា​ព្រិច ត្រូវ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ប្រគល់​ជូន​ម្ចាស់​វិញ​កាល​ថ្មី​ៗ​នេះ ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ដាក់​វិធានការ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង​ជ្រូក​ការពារ​ជម្ងឺឆ្លង​បេ​ស្ត​ជ្រូក​អា​ព្រិច និង​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​មន្ទី​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ​ឃាត់​រថយន្ត​តួ​រី​ស​សាំ​យ៉ុ​ង​១​គ្រឿង ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2AP.2535 បាន​លួច​ដឹក​ជ្រូក​កណ្តុរ​រស់​ចំនួន​១០៩​ក្បាល ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មន្ត្រី​ជំនាញ​ឃាត់​បាន​នាំ​យក​មក​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​សំណាក់​ទៅ​វិភាគ​រក​ជម្ងឺ​បេ​ស្ត​ជ្រូក​អា​ព្រិច​ដែល​ចេញ​លទ្ធ​អវិជ្ជមាន​ត្រូវ​មន្ត្រី​ជំនាញ​ធ្វើ​កិច្ចសន្យា​ណែនាំ និង​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ហើយ​ប្រគល់​ជូន​ម្ចាស់​វិញ ។

លោក ហ៊ុយ ទូច បាន​បញ្ជាក់​ថា ឈ្មួញ​ឈ្លាតឱកាស​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ហើយ​លួច​នាំ​ជ្រូក​កណ្តុរ​រស់​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់​ឬ​លោតឆ័ត្រ ដើម្បី​ធ្វើ​ខ្វៃ​លក់​នៅ​ថ្ងៃ​បុណ្យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​ហើយ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ