ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ក្បាច់នេះអាចជួយឱ្យអ្នក​សន្សំ​លុយ​បាន​យ៉ាង​ងាយស្រួល !

3 ឆ្នាំ មុន

ការ​សន្សំ​​ប្រាក់ជួនកាល​មិន​ចាំបាច់​សន្សំ​ម្តង​ឱ្យ​ច្រើន​ពេក​ទេ ជួនកាល​យើង​អាច​ស​ន្សំ​ម្តង​បន្តិច​ៗ ហើយ​បើ​ទោះបី មនុស្ស​ខ្លះ​គាត់​មាន​វិន័យខាង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ដោយ តែ​ពេល​ខ្លះប្រសិនជា​ការ​ចង់បាន​របស់​យើង​ធំ​ជាង​វិន័យ​នោះ នោះ​ក៏​យើង​នៅ​តែ​ហ៊ាន​ចំណាយ​ដែរ ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើងសូម​ដកស្រង់​វិធីសាស្ត្រ​ផ្សេង​ៗ សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ចាប់ផ្តើម​ការ​សន្សំ​ឱ្យ​មាន​ប្រសិទ្ធភាព…

ការ​សន្សំ​​ប្រាក់ជួនកាល​មិន​ចាំបាច់​សន្សំ​ម្តង​ឱ្យ​ច្រើន​ពេក​ទេ ជួនកាល​យើង​អាច​ស​ន្សំ​ម្តង​បន្តិច​ៗ ហើយ​បើ​ទោះបី មនុស្ស​ខ្លះ​គាត់​មាន​វិន័យខាង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ដោយ តែ​ពេល​ខ្លះប្រសិនជា​ការ​ចង់បាន​របស់​យើង​ធំ​ជាង​វិន័យ​នោះ នោះ​ក៏​យើង​នៅ​តែ​ហ៊ាន​ចំណាយ​ដែរ ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើងសូម​ដកស្រង់​វិធីសាស្ត្រ​ផ្សេង​ៗ សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់​ចាប់ផ្តើម​ការ​សន្សំ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ផង​ដែរ​ ។ ដូចនេះ​ប្រសិនបើ​អ្នក​ដែល​មិន​ធ្លាប់​សន្សំ​ប្រាក់ ពេល​នេះ​អាច​រៀន​សន្សំ​បាន​ចាប់ពី​ឥឡូវនេះ​ទៅ​ ។

វិធីសាស្ត្រ​ទី​ ១ ៖ អ្នក​ត្រូវ​តែ​កំណត់​ពេលវេលា​នៃ​ការ​សន្សំ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ ។ មាន​ន័យថា ​ការ​ដាក់​ប្រាក់​សន្សំ​ដោយ​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ ដោយ​ការ​បើក​គណនី​សន្សំ ដែល​មាន​កាលកំណត់ ឬ​គណនីយដែល​ដាក់​ប្រាក់​ទៀត​ទាត់​ពេលវេលា (​អាច​មួយ​ខែ​ដាក់​ម្តង ហើយ​ត្រូវ​កំណត់​ថា ​ក្នុង​មួយ​ខែ​ដាក់​ប្រាក់​ប៉ុន្មាន?​) ធ្វើ​ដូចនេះ​ប្រាក់​របស់​អ្នក​នឹង​មិន​អាច​ដក​បាន​នោះ​ទេ ប្រសិនមិន​ទាន់​ដល់​កាលកំណត់​ ។ យោង​តាម​ការ​សិក្សា​របស់ Pew Trusts បាន​រាយការណ៍​ថា ការ​ចុះ​ឈ្មោះ​របស់​និ​យោ​ជិ​ក​ក្នុង​ការ​សន្សំ​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​ក្នុង​ផែនការ​សន្សំ​ប្រាក់​ដើម្បី​ចូល​និវត្តន៍ ថ្មី​ៗ​នេះ​ហាក់បីដូចជា​មាន​អត្រា​ចូលរួម​សន្សំ​ខ្ពស់​ជាង​មុន​ ។ ហើយ​អត្រា​សន្សំ​ពី​ប្រាក់​ដើម​នោះ សុទ្ធសឹងតែ​ដូច​គ្នា​ទាំងអស់​ដោយ​សន្សំ​មាន​កាលកំណត់​វេលា​ ។

ដំណាក់កាល​ដំបូង​នៃ​ការ​ចុះ​ឈ្មោះ​សន្សំ​ប្រាក់​ដោយ​ស្វ័យប្រវត្តិ​នេះ អ្នកខ្លះ​ភ្លាម​ៗ​ប្រហែល​មាន​អារម្មណ៍​នៅ​ដិត​ជាប់​នឹង​ប្រាក់​នោះ​ខ្លាំង មាន​ន័យ​ថា​អ្នក​គិត​អំពី​ប្រាក់​របស់​អ្នក​ដែល​បាន​ដាក់​សន្សំ​នោះ​ ។ អ្នក​គួរ​មាន​គណនី​ពីរ សម្រាប់​ធ្វើ​ប្រតិបត្តិការ​រួម​ដូច​ជា ការ​ដាក​ប្រាក់​អ្នក​នៅ​ក្នុង​គណនីធម្មតា​មួយ និង​គណនីសន្សំ​មាន​កាលកំណត់​មួយ ដើម្បី​ងាយស្រួល​អ្នក​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ធម្មតា​ទៅ​ក្នុង​គណនីសន្សំ​នោះ ដូចនេះ​នៅ​ក្នុង​ពេល​ណា​ក៏​ដោយ​ក៏​អ្នក​អាច​ឆែក​វា​បាន​ដែរ ​។ ហើយ​បន្ទាប់​មក​មិន​ចាំ​ទៅ​ខ្វល់ខ្វាយ​លើ​ប្រាក់​ដែល​ដាក់​សន្សំ​មាន​កាលកំណត់​នោះ​ខ្លាំង​ពេក​ទេ និយាយ​រួម​ព្យាយាម​កុំ​គិត​ពី​ប្រាក់​សន្សំ​នោះ ។

វិធីសាស្ត្រ​ទី ​២ ៖ រក្សា​បរិមាណ​តិចតួច ប៉ុន្តែ​នៅ​ជាប់​នឹង​កាលវិភាគ​ថេរ ។ ក្នុង​ន័យ​នេះ ចំនួន​ទឹកប្រាក់​ដែល​អ្នក​ត្រូវ​ផ្ទេរ​ចូល​ក្នុង​គណនីសន្សំ ដែល​ត្រូវធ្វើ​ឱ្យ​ទៀងទាត់​នោះ ពិតជា​សារៈសំខាន់​ណាស់​ ។ ប្រ​សិន​អ្នក​គិត​ថា ​ផ្ទេរ​ប្រាក់​ម្តង​ឱ្យ​ច្រើន​នោះ អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​អ្នក​ចាយ ដូចនេះ​អ្នក​អាច​ជ្រើសរើស​វិធី​នេះ ដោយ​ផ្ទេរ​ប្រាក់​ម្តង​បន្តិច​ៗ ដូច​ជា​ការ​ផ្ទេរ​ប្រចាំ​ស​ប្តា​ហ៍ ប្រចាំខែ ឬ​ប្រចាំឆ្នាំ ​។ យុទ្ធសាស្ត្រ​សាមញ្ញ​មួយ​នេះ គឺជា​ការ​សន្សំ​ប្រាក់​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឱ្យ​ត្រូវ​តាម​ការ​កំណត់​គោលដៅ​របស់​អ្នក ​។ កុំ​ភ្លេច​ឱ្យ​សោះ អ្នក​ត្រូវ​តែ​បំបែក ​ឬ​ពុះ​ការ​សន្សំ​ប្រាក់​ឱ្យទៅ​ជាការ​សន្សំ​ប្រចាំ​ស​ប្តា​ហ៍ ប្រចាំខែ និង​ត្រីមាស​ ឬ​ឆ្នាំ វា​មើលទៅ​ដូច​ជា​បរិមាណ​តិចតួច ប៉ុន្តែ​វា​នៅ​ជាប់​នឹង​កាលវិភាគ​ថេរ ហើយ​វា​នឹង​បង្ហាញ​អ្នក​ឱ្យ​ឃើញ ថា​ប្រាក់​សន្សំ​របស់​អ្នក​កើន​ឡើងជា​លំដាប់ ​។

វិធីសាស្រ្តទី ៣ ៖ រក​មូលហេតុ​ជាក់លាក់​ដើម្បី​សន្សំ​ប្រាក់ ឬ​កំណត់​គោលដៅ​សន្សំ​ប្រាក់​ដើម្បី​អ្វី​ ? គ្រប់​គ្នា​សុទ្ធតែ​ដឹង អ្នកខ្លះ​ការ​សន្សំ​ប្រាក់​មិន​ងាយស្រួល​ទេ សម្រាប់​ពួក​គាត់ ​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អ្នក​នឹង​មាន​ផ្លូវ​ដែល​វែង​ឆ្ងាយ​សម្រាប់​ដើរ​លើ​វិ​ថី​ជីវិត​របស់​អ្នក ហើយ​ផ្លូវ​នោះ​វា​ត្រូវការ​ការ​គាំទ្រ​ពី​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ព្រោះ​គ្មាន​រណា​ម្នាក់​អាច​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដោយ​គ្មាន​ប្រាក់​នោះ​ទេ ​។ ដូចនេះ​នៅ​ពេល​អ្នកមាន​គោលដៅ​ណាមួយ​ហើយ ប្រាកដ​ណាស់​ថា ​អ្នក​នឹង​អាច​កំណត់​ការ​សន្សំ​ដោយ​ជាក់លាក់​បាន ​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា កាលដែល​អ្នក​ស្រមើរ​ស្រមៃ​ទៅ​ក្នុង​រូបភាព​ណាមួយ​នា​ពេល​អនាគត នោះ​អ្នក​ប្រាកដ​ណាស់​វា​អាច​ជួយ​ឱ្យ​ការ​សន្សំ​ប្រាក់​កាន់តែ​មាន​ប្រសិទ្ធភាព និង​សន្សំ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ​ ។

ប្រសិនបើ​អ្នក​ពិបាក​សន្សំ​លុយ អ្នក​គួរ​ព្យាយាម​អនុវត្ត​គន្លឹះ​ទាំងនេះ ​។ គ​ន្លឺះ​សន្សំ​នីមួយ​ៗ អាច​បង្ហាញ​ពី​ការ​សន្សំ​ដោយ​ភាព​វ័យឆ្លាត ហើយ​គន្លឹះ​ទាំងអស់​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សមត្ថភាព​អ្នក​ឱ្យ​មានការ​សន្សំ​ប្រាក់​កាន់តែ​ច្រើន​ឡើង​ៗ ៕

អត្ថបទសរសេរ ដោយ