រាជធានីភ្នំពេញ ៖ កូនស្រីតារាកំប្លែងនាង អ៊ីត បានចេញមកបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន បន្ទាប់ពីម្តាយត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩កាលពីម្សិលមិញ។
បើយោងតាមបណ្តាញសង្គមTik Tok កូនស្រីនាង អ៊ីត ដែលមានឈ្មោះថា ណាន់ ណាន់ បានបង្ហោះវីដេអូឃ្លីបថា រហូតមកទល់ពេលនេះ ខ្លួនមានសុខភាពល្អធម្មតា ពោលគឺមិនមានអាការៈអ្វីប្លែកឡើយ។
![Picture]()
នាងបញ្ជាក់ថា ខ្លួនបានមកនៅស្រុកកំណើតចាប់តាំងពីថ្ងៃទី៤ ខែមីនា មកម្ល៉ោះ ខណៈពេលម្តាយរបស់នាងត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ហេតុនេះហានិភ័យនៃការឆ្លងមកដល់រូបនាង គឺមានតិចណាស់។
យ៉ាងណា នាងបានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានខល និងឆាតសួរសុខទុក្ខដល់រូបនាង បន្ទាប់ពីម្តាយនាងអ៊ីត ត្រូវបានរកឃើញឆ្លងកូវីដ១៩។
ជាការកត់សម្គាល់ តារាកំប្លែងនាង អ៊ីត ត្រូវបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីនាងបានប៉ះពាល់ផ្ទាល់ជាមួយតារាចម្រៀងនៅផលិតកម្មហង្សមាស នាង វី ឌីណែត ដែលបានឆ្លងជំងឺនេះដូចគ្នា។
អ្នកសិល្បៈជាបន្តបន្ទាប់ ក៏ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ក្រោយពីករណីដំបូងត្រូវបានរកឃើញទៅលើពិធីការិនីនាង កែវ ចាន់និមល។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះគេនៅមិនទាន់រកឃើញករណីថ្មីនៃជំងឺកូវីដ១៩ កើតឡើងទៅលើអ្នកសិល្បៈណាមួយទៀតនៅឡើយទេ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ