វី ឌីណែត បង្ហាញដំណឹងលោកហួរ ឡាវី និងសមាជិកគ្រួសារក្រោយធ្វើតេស្តរួច
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហួរ ឡាវី បានរួចផុតពីការឆ្លងមេរោគកូវីដ១៩ហើយ ក្រោយពេល វី ឌីណែត ប្រកាសមុននេះ។…
រាជធានីភ្នំពេញ ៖ លោក ហួរ ឡាវី បានរួចផុតពីការឆ្លងមេរោគកូវីដ១៩ហើយ ក្រោយពេល វី ឌីណែត ប្រកាសមុននេះ។…
រាជធានីភ្នំពេញ ៖ លោក ហួរ ឡាវី បានរួចផុតពីការឆ្លងមេរោគកូវីដ១៩ហើយ ក្រោយពេល វី ឌីណែត ប្រកាសមុននេះ។ លោកក៏ត្រូវការតាមដានចំនួន២លើកទៀត ដើម្បីឱ្យដឹងពីភាពប្រាកដមួយ។
លោកហួរ ឡាវី បានយកសំណាកទៅធ្វើតេស្តរកមេរោគវីរុសកូវីដ១៩ យ៉ាងប្រញាប់ប្រញាល់ ក្រោយពេលរកឃើញកូនស្រីលោក និងភរិយា មានមេរោគនេះពេញលេញ។ រយៈពេលប៉ុន្មានថ្ងៃមកហើយដែលលោកហួរ ឡាវី រង់ចាំដំណឹង ហើយលទ្ធផលគឺរួចផុតការឆ្លង។
ចំណែកកញ្ញា វី ឌីណែត ដែលកំពុងតែផ្តាច់ខ្លួន ដើម្បីព្យាបាលមេរោគកូវីដ១៩នេះ បានបង្ហាញដំណឹងផ្លូវការថា «នៅពេលនេះ លទ្ធផលសំណាករបស់លោកប៉ាគឺអវិជ្ជមាន រួមទាំងសមាជិកគ្រួសាររបស់នាងខ្ញុំផ្សេងទៀតក៏អវិជ្ជមានដែរ តែទោះជាយ៉ាងណា ក៏ក្រុមគ្រួសារនាងខ្ញុំនៅតែបន្តធ្វើចត្តាឡីស័ក ដើម្បីរង់ចាំការធ្វើសំណាកជាលើកទី២ផងដែរ។ សូមទេវតាតាមថែរក្សាក្រុមគ្រួសារខ្ញុំផង »។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ គឺមានករណីវិជ្ជមានវីរុសកូវីដ-១៩ លើតារានៅហង្សមាសលំដាប់ជួរមុខមួយចំនួនហើយដែលឆ្លងកូវីដ១៩នេះ ដូចជា ៖ ចាន់ កែវនិមល, ណុប បាយ៉ារិទ្ធ, សុគន្ធ នីសា, វី ឌីណែត ព្រមទាំងម្តាយ និងបងថ្លៃ ឱក សុគន្ធ កញ្ញា, ស្វាមីអ្នកនាងប៉ែន ស្រីពេជ្រ, លោក អេកូ វ៉ាក់សង អ្នកដឹកនាំសម្តែងជាដើម ហើយចុងក្រោយស្រាប់តែតារាកំប្លែង ស្រីអ៊ីត ក៏ត្រូវបានសុខាភិបាលប្រកាសពេញលេញថា មានវីរុសកូវីដ១៩ដែរ។
រីឯអ្នករួចផុត កងព័ន្ធទី១ ក្រោយតេស្តរួច មាន ៖ គង់ សុជាតិ, ជា វិបុល, ថន លក្ខិណា, ឆន សុវណ្ណរាជ, សុខ ស្រីនាង, សួស វិហ្សា និងឈិន ម៉ានិច្ច, ម៉ង់ ចាន់កញ្ញា, រ៉េត ហ្សូសាណា, ពៅ ពិសិដ្ឋ និងតារាផ្សេងៗទៀត។
ចែករំលែកព័តមាននេះ