ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​ឱ្យឈប់​ប្រើ​គ្រឿង.ញៀ.ន ទាញ​​ចាន​ថ្ម​​គប់​​ចំ​​​ចង្កេះអ្នក​​ម្ដាយ ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​នគរបាល​ស្រុក​ស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ ក្នុង​ករណី​ប្រើ​ហិង្សា​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន នៅ​ចំណុច​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា…

ខេត្តក្រចេះ​៖ នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ​កម្លាំង​នគរបាល​ស្រុក​ស្នួល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ ក្នុង​ករណី​ប្រើ​ហិង្សា​ទៅ​លើ​ម្ដាយបង្កើត​របស់​ខ្លួន នៅ​ចំណុច​ភូមិ​ស្នួល​វត្ត​លិច ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១​។

អធិការ​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ទទួល​បណ្តឹង​រាយ​ការ​ណ៍​ពី​ឈ្មោះមឿង មឿ​ន​ អាយុ​៥៥​ឆ្នាំ ថា កូនប្រុស​របស់​ខ្លួន ឈ្មោះ សាន សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន បាន​ធ្វើ​សកម្មភាព​ប្រើ ហិង្សា ដោយ​យក​ចានថ្ម​គប់​មក​លើ​ខ្លួន ត្រូវ​ចំ​គល់​ចង្កេះ​ម្តាយ ហើយ​បាន​យក​ដែកកេះ ដុត​បំផ្លិចបំផ្លាញ​ស្រូវ​នៅ​ក្នុង​ជង្រុក​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ឆាបឆេះ​ទៀត​ផង​។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ខាងលើ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​
ប៉ុ​ស្តិ៍រដ្ឋបាល ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យស្រាវជ្រាវ រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ សាន សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កូន និង បាន​រឹបអូស​យក វត្ថុ​តាង​រួម​មាន​៖ អំបែង​ចានថ្ម​មួយ​ចំនួន និង ដែកកេះ​១​។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា​៖ ខ្លួន​ពិតជាបាន​ធ្វើ​សកម្មភាព​យក​ចានថ្មគប់​ទៅ​លើ​ជនរង​គ្រោះជា​ម្តាយ​ត្រូវ​ចំ​គល់​ចង្កេះ និង បាន​យក​ដែកកេះ ដុត​បំផ្លិចបំផ្លាញ​ស្រូវ​ក្នុង​ជ្រុ​ក បណ្តា​ឲ​ឆាបឆេះ ប្រាកដ​មែន​។ មូលហេតុ​ដោយសារ​ខ្លួន ខឹង​នឹង​ម្តាយ បាន​និយាយ​ណែនាំ​ឲ្យ​ខ្លួន​ឈប់​ប្រើប្រាស់​គ្រឿងញៀន​តទៅ​ទៀត​។

លោក​អធិការ​បញ្ជាក់​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។ ​

អត្ថបទសរសេរ ដោយ