រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីនៅស្ថានីយទូរទ្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានប្រកាសនៅថ្ងៃនេះថា ស្វាមីរបស់ខ្លួនបានឆ្លងកូវីដ១៩ហើយ ខណៈពេលនាងកំពុងរង់ចាំលទ្ធផលពិនិត្យសំណាកពីក្រុមគ្រូពេទ្យ។

ប៉ែន ស្រីពេជ្រ បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា ។ នាងខ្ញុំនិងស្វាមីបានធ្វើតេស្តកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផល គឺស្វាមីរបស់នាងខ្ញុំ មានលទ្ធផលវិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើការព្យបាលរួចរាល់ដែរកាលពីយប់មិញនេះ ។

នាងបញ្ជាក់ថា ដោយឡែករូបនាងខ្ញុំ មិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ដើម្បីបន្តតាមដាន នាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ៕







ចែករំលែកព័តមាននេះ