រ៉េត ស៊ូហ្សាណា និង ឈិន រតនះ ទទួលលទ្ធផលអវិជ្ជមានកូវីដលើកទី១
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្ថែមទៀត សម្រាប់គ្រួសារហង្សមាស ក្នុងពេលដែលតារាវ័យក្មេង២ដួង គឺ រ៉េត ស៊ូហ្សាណា និង ឈិន…
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្ថែមទៀត សម្រាប់គ្រួសារហង្សមាស ក្នុងពេលដែលតារាវ័យក្មេង២ដួង គឺ រ៉េត ស៊ូហ្សាណា និង ឈិន…
រាជធានីភ្នំពេញ ៖ នេះជាដំណឹងល្អបន្ថែមទៀត សម្រាប់គ្រួសារហង្សមាស ក្នុងពេលដែលតារាវ័យក្មេង២ដួង គឺ រ៉េត ស៊ូហ្សាណា និង ឈិន រតនះ បានទទួលលទ្ធផលអវិជ្ជមាន ក្រោយពេលធ្វើតេស្តរកមេរោគកូវីដ១៩លើកទីមួយ។
រ៉េត ស៊ូហ្សាណា បានបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃនេះថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានធ្វើការធ្វើតេស្តរកមេរោគ Covid 19 លើកទីមួយ ពេលនេះនាងខ្ញុំបានទទួល លទ្ធផល គឺអវិជ្ជមាន ( Negative ) ។ យ៉ាងណា នៅក្នុងអំឡុងពេលនេះ នាងខ្ញុំក៏នៅតែឃុំខ្លួនឯងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបាន chat សួរសុខទុក្ខជាច្រើនដែរ និងបារម្ភពីខ្ញុំក៏ដូចជាក្រុមគ្រួសារផងដែរ សូមបងប្អូនទាំងអស់គ្នាបន្តការ ការពារ ” ៣កុំ ៣កាពារ” សូមជូនពរអោយបងៗ ដែលកំពុងសម្រាកព្យាបាល អោយឆាប់ជា រឹងមាំ និងឆាប់ត្រឡប់មកគេហដ្ឋានវិញ។ សូមជូនពរបងប្អូនអោយគេចផុតពីជំងឺដ៏កាចសាហាវមួយនេះ ពីនាងខ្ញុំហ្សាណា។
ចំណែក ឈិន រតនះ វិញក៏បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនផងដែរថា ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំបានធ្វើការធ្វើតេស្តរកមេរោគ Covid 19 លើកទីមួយកាលពីថ្ងៃទី9 ខែមីនានេះ លទ្ធផលគឺអវិជ្ជមាន ។ ( Negative ) យ៉ាងណានៅក្នុងអំឡុងពេលនេះនាងខ្ញុំក៏នៅតែឃុំខ្លួនឯងរយៈពេល14 ថ្ងៃ ដើម្បីតាមដានសុខភាពខ្លួនឯងបន្តទៀត ដើម្បីធ្វើតេស្តលើកទី២ តាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត។
នាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូន និង fan ទាំងអស់ដែលបាន Chat មកសួរសុខទុក្ខ និងព្រួយបារម្ភពីនាងខ្ញុំ។ សូមជូនពរបងៗដែលកុំពុងសម្រាកព្យាបាល សូមអោយឆាប់ជាសះស្បើយ និងរឹងមាំជម្នះអោយបាន នាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាចៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ ៕
ចែករំលែកព័តមាននេះ