រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសដល់អ្នកដែលពាក់ព័ន្ធទាំងអស់ជាមួយ នឹងតារាចម្រៀងវ័យក្មេងរូបស្រស់កញ្ញា វី ឌីណែត យកសំណាកទៅធ្វើតេស្តរកវីរុសកូវីដ១៩ ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។
![Picture]()
ប្រភពខាងលើនេះ ជម្រាបបន្តថា អ្នកដែលពាក់ព័ន្ធជាមួយតារាចម្រៀងរូបនេះឲ្យអញ្ជើញទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឬទាក់ទងលេខ ១១៥ ។
![Picture]()
សូមជម្រាបថា តារាចម្រៀងល្បីកញ្ញា វី ឌីណែត ត្រូវបានរថយន្តក្រសួងសុខាភិបាល ទៅទទួលយកមកព្យាបាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។ នៅពេលដល់កន្លែងសម្រាកព្យាបាល នាងក៏បានសរសេរសារបង្ហោះលើហ្វេសប៊ុករបស់កញ្ញាផ្ទាល់ខ្លួន ដើម្បីជម្រាបអំពីស្ថានភាពសុខភាពដល់អ្នកគាំទ្រខ្លួនផងដែរ ដោយកញ្ញាបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាងពេលនេះមិនមានអ្វីធ្ងន់ធ្ងរនោះទេ។
យ៉ាងណាហ្វេនៗ និងតារារួមអាជីព ក៏បានជូនពរឱ្យ ឌីណែត និងតារាហង្សមាសទាំងអស់ រឹងមាំទ្រាំមួយរយៈនឹងបានវិលមកវិញ ហ្វេនៗនៅចាំគាំទ្រ និងស្រឡាញ់ជានិច្ចមិនប្រែ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ