ឱក សុគន្ឋកញ្ញា បង្ហាញលទ្ធផលធ្វើតេស្តកូវីដ១៩ ដំណាក់កាលទី១ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងដ៏កំពូល ឱក សុគន្ធកញ្ញា បានចេញលទ្ធផលតេស្តកូវីដ១៩ហើយ ដោយជាជោគវាសនាល្អ អ្នកនាង និងស្វាមី…
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងដ៏កំពូល ឱក សុគន្ធកញ្ញា បានចេញលទ្ធផលតេស្តកូវីដ១៩ហើយ ដោយជាជោគវាសនាល្អ អ្នកនាង និងស្វាមី…
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាចម្រៀងដ៏កំពូល ឱក សុគន្ធកញ្ញា បានចេញលទ្ធផលតេស្តកូវីដ១៩ហើយ ដោយជាជោគវាសនាល្អ អ្នកនាង និងស្វាមី ព្រមទាំងកូន មិនមានមេរោគនោះឆ្លងចូលទេ។ ហើយអ្វីដែលគេនៅតាមដាននោះ គឺ២ដំណាក់កាលទៀត អ្នកនាង នៅបន្តតេស្តនៅឡើយ។
សូមចូលរួមអបអរចំពោះតារាដ៏មានប្រជាប្រិយភាពនេះផងដែរ។ មុននេះ (នាព្រឹកថ្ងៃ១១ មីនា ២០២១) ឱក សុគន្ឋកញ្ញា បានចេញពាក្យពេចន៍បង្ហោះថា «ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងបុត្រ បានចូលរួមធ្វើតេស្តលើកទី១ រកមេរោគជំងឺកូវីដ១៩ ពេលនេះ នាងខ្ញុំបានទទួលលទ្ធផលរួចហើយ គឺអវិជ្ជមាន (Negative) ប៉ុន្តែក្នុងអំឡុងពេលនេះ នាងខ្ញុំ និងក្រុមគ្រួសារ ក៏កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល» ។
ឱក សុគន្ឋកញ្ញា ក៏បានបង្ហោះពាក្យពេចន៍ទៀតថា អរគុណណាស់ ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នា ដែលបានបារម្ភ និងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ! សូមជូនពរមិត្តភក្តិបងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនះឲ្យបាន ហង្សមាសត្រូវតែរឹងមាំ ។ សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពឱ្យកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវីដ១៩នេះ «៣កុំ ៣កាពារ» ។
បើគិតមកទល់ពេលនេះ តារានៅហង្សមាសលំដាប់ជួរមុខមួយចំនួនហើយដែលឆ្លងកូវីដ១៩ ដូចជា ចាន់ កែវនិមល, ណុប បាយ៉ារិទ្ឋ, សុគន្ឋ និសា, វី ឌីណែត និងបងថ្លៃឱក សុគន្ធកញ្ញាជាដើម។ រីឯអ្នករួចផុតក្រោយតេស្តមាន ឆន សុវណ្ណរាជ, សុខ ស្រីនាង, សួស វិហ្សា និងឈិន ម៉ានិច្ច ជាដើម។
ចែករំលែកព័តមាននេះ