រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសដល់អ្នកដែលពាក់ព័ន្ធទាំងអស់ជាមួយ នឹងតារាចម្រៀងល្បីប្រចាំនៅហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ ដើម្បីយកសំណាកទៅធ្វើតេស្តរកមេរោគវីរុសកូវីដ-១៩ ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។
![Picture]()
កាន់តែរំជើបរំជួលបំផុតចង់ផ្ទុះចង្កោមសិល្បៈទៅហើយ នៅពេលដែលដឹងថា ការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានហូរដល់តារាចម្រៀងល្បីៗលំដាប់ប្រទេសស្ទើរស្មានមិនដល់។ នេះជារឿងមួយដែលគ្រប់គ្នាភ្ញាក់ផ្អើលបំផុត ហើយតាមដានជាប់គ្រប់វិនាទីផងដែរ។
![Picture]()
ប្រភពខាងលើនេះក៏បានជម្រាបបន្តថា អ្នកដែលពាក់ព័ន្ធជាមួយតារាចម្រៀងហង្សមាស រូបនេះ ឲ្យអញ្ជើញទៅធ្វើតេស្តនៅក្រុមហ៊ុនហង្សមាស មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា ឬទាក់ទងលេខ ១១៥។
![Picture]()
សូមជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់ហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបាន រថយន្តក្រសួងសុខាភិបាល ទៅទទួលយកមកព្យាបាលនៅសណ្ឋាគារ The Great Duke កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ