រាជធានីភ្នំពេញ ៖ ខៀវ សានសាណា ដែលត្រូវគេស្គាល់ ហើយមានការតស៊ូជាមួយសិល្បៈយូរឆ្នាំមកហើយនោះ បានភ្ញាក់ខ្លួនតែម្តងនៅពេលដែលបានឃើញនូវហេតុការណ៍កំពុង កើតមានចំពិធីការិនី ចាន់ កែវនិមល។
អ្នកនាង សាណា អាចយល់ច្រើននូវពេលដែលជួបរឿងនេះ ព្រោះជាការផុយស្រួយបំផុត ដែលអ្នកនាងត្រូវប្រឈមជាមួយការងារ មានមនុស្សច្រើន ហើយស្មានមិនដឹង ។ អ្នកនាង សាណា ចាប់ផ្តើមគិតខ្លាំងឡើង អំពីបរិយាកាសដែលអ្នកនាងនឹងបន្តការងារប្រទះជួបក្នុងពេលចេញទៅធ្វើជាពិធីការិនីនៅតាមក្រុមហ៊ុននានា ហើយប្រជុំដោយមនុស្ស។

អ្នកនាងចាប់ផ្តើមមើលឃើញ នូវភាពហានិភ័យច្រើនពេលបរិយាកាសកម្មវិធី បើទោះមានការរក្សានូវក្បួនអនាម័យបានយ៉ាងល្អបែបណា។ ព្រោះមេរោគកូវីដ១៩ នៅគ្រប់ទិសទី សូម្បីតែអ្នកនាង ចាន់ កែវនិមល ដែលព្យាយាមរក្សាអនាម័យ មានជែល អាល់កុលជាប់ខ្លួន រាល់ថ្ងៃនៅតែភ្លាត់ស្នៀតបាន។
ពិធីការិនី ខៀវ សានសាណា ដែលជាធនធានពិធីការិនីឆ្នើមម្នាក់ដែរ បានបង្ហោះសារថា « សែនរន្ធត់ចិត្ត ចំពោះជនរួមជាតិ និងមិត្តរួមអាជីពដែលមាន covid 19 ប៉ុន្តែសុំកុំទន់ខ្សោយ បន្តរឹងមាំផ្នែកស្មារតី ថែរក្សារាងកាយ ស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ បងប្អូនប្រាកដជាត្រលប់មករកក្រុមគ្រួសារវិញ ប្រកបដោយសុខភាពរឹងមាំដូចដើម។

នេះជាលើកទីមួយ ក្នុងជីវិតដែលទៅធ្វើការទាំងបេះដូងក្រៀមក្រំ ព្រោះពិតជាប្រថុយប្រថានខ្លាំងណាស់ ប៉ុន្តែវាជាភារកិច្ច។ ពេលនេះយល់ច្បាស់ពីអារម្មណ៍របស់កងទ័ពដែលចូលប្រយុទ្ធក្នុងសមរភូមិ។ ជូនពរយាយតា អ៊ុំ ពូមីង បងប្អូន និងខ្លួនឯង សូមចៀសពីជំងឺដ៏ឆ្កួតឡប់នេះ»៕












ចែករំលែកព័តមាននេះ