ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង វី ឌី​ណែ​ត ថ្ងៃនេះ​រង់ចាំ​លទ្ធផល​តេស្ត​មេរោគ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង វី ឌី​ណែ​ត និង​ជា​ម្ចាស់​ពាន I am a singer…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង វី ឌី​ណែ​ត និង​ជា​ម្ចាស់​ពាន I am a singer Cambodian រដូវ​កាល​ទី​២ បាន​ប្រញាប់ប្រញាល់​យក​សំណាក​របស់​ខ្លួន​ទៅ​ពិនិត្យ ដើម្បី​ធ្វើតេស្ត​លទ្ធផល​មេរោគ​កូ​វី​ដ​១៩ ក្រោយ​ពេល​ផ្ទុះ​ជំងឺ​មួយ​នេះ​លើ អ្នក​នាង កែវ ចាន់​និមល យ៉ាង​កក្រើក​ហង្ស​មាស និង​មហាជន​តែ​ម្តង​។ យ៉ាងណា វី ឌី​ណែ​ត បាន​តាំងចិត្ត​យ៉ាង​មុតមាំ​ទទួលយក​លទ្ធផល ព្រោះ​រឿង​ដែល​ចង់​កើត​ហើយ គឺ​នឹង​កើត ហើយ​ព្យាយាម​ដោះស្រាយ​។

កាលពី​ម្សិលមិញ​នេះ គឺ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១ វី ឌី​ណែ​ត បាន​យក​សំណាក​ទៅ​ពិនិត្យ ដោយ​នាង​សរសេរ​ថា «​ជាដំបូង នាង​ខ្ញុំ​សូម​អរគុណ​ដល់​ពុក​ម៉ែ បងប្អូន អ៊ុំ ពូ​មីង​ទាំងអស់​ដែល​បាន​បារម្ភ​សួរនាំ​សុខទុក្ខ កាលពី​ថ្ងៃមិញ​នេះ ខាង​បង​ៗ​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​យក​សំណាក​របស់​នាង​ខ្ញុំ​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ហើយ ។ ចឹ​ង​លទ្ធផល​យ៉ាងណា នាង​ខ្ញុំ​នឹង​រង់ចាំ​នៅ​ថ្ងៃស្អែក​នេះ (​ថ្ងៃ​ទី​១០ ខែមីនា​) ទោះជា​យ៉ាងណា នាង​ខ្ញុំ​នឹង​រឹង​មាំ​តទៅ​មុខ​ទៀត ហើយ​សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់​ទូ​ទាំង​ប្រទេស ត្រូវ​តែ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ទាំងអស់​គ្នា​»​។

បញ្ហា​មេរោគ​កូ​វី​ដ​១៩ រលក​ទី​៣​នេះ បាន​បង្ក​ឱ្យ​ប្រទេស​កម្ពុជា រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​អំពី ការ​រីក​រាលដាល​ស្ទើរ​គ្រប់​ជ្រុងជ្រោយ​។ ហើយ​ប្រ​មុ​ល​រដ្ឋាភិបាល​កម្ពុជា បាន​ខ្នះខ្នែង​ណាស់​នូវ​ការ​ចេញ​វិធានការ ដើម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ​ខ្លួន​។ ដូចនេះ ជនរួមជាតិ​គួរ គោរព​តាម​បទបញ្ជា ហើយ​អនុវត្តន៍​តាម​ការ​ណែនាំ ដោយ​រក្សា​នូវ​គម្លាត និង​អនាម័យ​ខ្ពស់​។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ គ្រប់​តារាចម្រៀង​ទាំងអស់ និង​បុគ្គលិក​មួយ​ចំនួន​នៅ​ហង្ស​មាស ក៏​បាន​នាំ​គ្នា​យក​សំណាក​ទៅ​ធ្វើតេស្ត​គ្រប់​គ្នា​ផង​ដែរ​។ ហើយ​ហ្វេ​ន​ៗ និង​មហាជន សុទ្ធតែ​ជូនពរ​ស្ថាប័ន​ហង្ស​មាស និង​តារា​ហង្ស​មាស ឱ្យ​សុខ​សប្បាយ​រួច​ចាក​ផុត ពី​មេរោគ​ដ៏​សាហាវ​នេះ ហើយ​ជនរួមជាតិ​ក៏​ត្រូវ​ចេះ​ការពារ​ឱ្យ​ម៉ឺង​មាត់​បំផុត​។ យើង​នឹង​តាមដាន​លទ្ធផល​របស់ ឌី​ណែ​ត និង​ផ្សាយ​ជូន​លោក​អ្នក​ឱ្យ​បាន​ជ្រាប​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ