រាជធានីភ្នំពេញ ៖ ក្រោយពីផ្ទុះកូវីដ១៩ ទៅលើពិធីការិនី កែវ ចាន់និមល ធ្វើឱ្យផ្អើលពេញវិស័យសិល្បៈមកឃើញថា អ្នកសង្ស័យប៉ុន្មាននាក់បានចេញមុខបង្ហោះនូវសារការពារសុខភាព សុវត្ថិភាពរៀងៗខ្លួន ។
ក្នុងនោះនោះដែរ ក៏មាន ឱក សុគន្ឋកញ្ញា និង សុគន្ធ និសា ហើយថ្ងៃដដែលនេះ គឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ពិធីការិនី កែវ ចាន់និមល និងស្វាមី ព្រមទាំងកូន ដែលមានមេរោគជំងឺកូវីដ១៩ វិជ្ជមាន បានបង្ហោះសារចេញមុខមួយសន្លឹកជាមួយពាក្យជូនពរមហាជន ដែលព្រួយបារម្ភ។
![Picture]()
អ្នកនាង កែវ ចាន់និមល បានបង្ហោះសារថា « អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការព្រួយបារម្ភ និងសួរសុខទុក្ខ ស្ថានភាពគ្រួសារខ្ញុំពេលនេះមិនមានជាបញ្ហាចោទធំទេ គ្រប់យ៉ាងគឺត្រូវបានមើលថែពីក្រុមគ្រូពេទ្យជំនាញ យ៉ាងណាក៏ស្នើសុំបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏សូមអធ្យាស្រ័យដល់មិត្តភក្កិ ក្រុមការងារទាំងអស់ផងដែរ»។
![Picture]()
គួរបញ្ជាក់ផងដែរថា អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា ពិធីការិនីទូរទស្សន៍ហង្សមាស លោកស្រី កែវ ចាន់និមល និងស្វាមី រួមទាំងកូនស្រី បានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ចុះទៅយកទាំងយប់នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ពីផ្ទះនៅបុរី អ័រគីដេ ស្ថិតក្នុងខណ្ឌសែនសុខ ផ្លូវ២០០៤ ជិតសាលារៀន ណតប្រ៊ីដ ។
លោកអធិការ ម៉េង វិមានតារា បានបន្តថា ពិធិការិនីហង្សមាស លោកស្រី កែវ ចាន់និមល បានប្រាប់ថា បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ចាន់និមល (ពិធីការិនីហង្សមាស) ប្តី និងកូនស្រីរបស់គាត់អាយុ១០ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧ ខែមីនា ហើយលទ្ធផលចេញមកមានកូវីដ១៩ ទាំងគ្រួសារ (៣នាក់)។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ