មុននេះបន្តិច ឱក សុគន្ធកញ្ញា ចេញមុខបញ្ជាក់រឿងជំងឺកូវីដ-១៩
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលថា តារាចម្រៀងជួរមុខនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ថា អាចឆ្លងវីរុសកូវីដ-១៩ នោះ…
រាជធានីភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលថា តារាចម្រៀងជួរមុខនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ថា អាចឆ្លងវីរុសកូវីដ-១៩ នោះ…
រាជធានីភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលថា តារាចម្រៀងជួរមុខនៅកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ថា អាចឆ្លងវីរុសកូវីដ-១៩ នោះ តារាស្រីរូបនេះបានចេញមុខបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា អ្នកនាងមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ។
អ្នកនាងឱក សុគន្ធកញ្ញា ប្អូនថ្លៃរបស់ថៅកែហង្សមាស បានផ្ញើសារបញ្ជាក់ដល់អ្នកគាំទ្ររបស់នាងថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ! នាងខ្ញុំ ឱក សុគន្ធកញ្ញា អរគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ » ។
តារាស្រីរូបនេះបានបន្ថែមថា «នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការៈក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា !» ។
ការចេញមុខបញ្ជាក់របស់តារាចម្រៀងជួរមុខរូបនេះធ្វើឡើង បន្ទាប់ពីតារានៅក្នុងផលិតកម្មហង្សមាស មួយចំនួនត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ជាពិសេសគឺពិធីការិនីជួរមុខ អ្នកនាង កែវ និមល ស្វាមី និងកូនរបស់នាង ត្រូវបានបញ្ជាក់ថា កើតកូវីដ-១៩ ។
ឱក សុគន្ធកញ្ញា បានបន្ថែមថា «ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រលាញ់ និងការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើសារមកសួរសុខទុកជាច្រើនដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ។ សូមអរគុណ» ៕
ចែករំលែកព័តមាននេះ