រាជធានីភ្នំពេញ ៖ ក្នុងចិត្តកំពុងតែអរ រីករាយ ហើយអ្វីៗបានទុកដាក់រួចរាល់ ប៉ុន្តែនៅចុងក្រោយ ផេន ខេក សម្រេចចិត្តបោះបង់ពិធីមង្គលការមួយអន្លើសិន ដោយគោរពតាមច្បាប់ការណែនាំ។ នាងមានតែរង់ចាំបរិយាកាសស្ងប់កូវីដប៉ុណ្ណោះ ទើបសាង រូបភាពវិញបាន ខណៈពិធីមង្គលការរបស់នាង ត្រូវរៀបចំថ្ងៃទី១០ មីនា ២០២១ខាងមុខ។
![Picture]()
តារាភេទទី៣ មានឈ្មោះល្បី ផេន ខេក មិនខុសពីតារាផ្សេងៗទៀតឡើយ ដែលខកឱកាសក្រេបទឹកឃ្មុំ និងចូលរោងការ។ នេះបណ្តាលមកពីមានការវាយលុកខ្លាំងអំពីមេរោគកូវីដ១៩ រលកទី៣ ដែលឆ្លងរីករាលដាល រហូតរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់។ ម្ល៉ោះហើយ ផេន ខេក ក៏រំសាយ និងពន្យារពេលចូលរោងការ ក្រោយផែនការគិតយ៉ាងល្អិតល្អន់។
![Picture]()
ផេន ខេក បានសរសេរបង្ហោះសារថា «សូមគោរពជូនជាដំណឹងដល់ទ្រង់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា មិត្តភក្តិ និងភ្ញៀវកិត្តិយសទាំងអស់អោយបានជ្រាបថា ពិធីមង្គលការរបស់នាងខ្ញុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី10 ខែមីនា ២០២១ ខាងមុខនេះ ត្រូវរំសាយចោល ដោយមូលហេតុដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ក្រុមគ្រួសារយើងខ្ញុំបានសម្រេចចិត្តថា លើកទៅថ្ងៃទី10 ខែ04 2021 គ្រួសារ និងបងប្អូនទាំងសងខាង សូមជូនពរភ្ញៀវកិត្តិយសទាំងអស់ឲ្យមានសុខភាពល្អ និងសំណាងល្អទាំងអស់គ្នា»។
![Picture]()
គួរបញ្ជាក់ថា ផេន ខេក បានឡើងកូដយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ ដោយសារតែមានទេពកោសល្យល្អ ក្នុងការលេងសើចបែបកំប្លែងៗ និងកាយវិការទឹកមុខ។ នាងលេចធ្លោជាមួយកម្មវិធីកម្សាន្តល្បីៗ ដែលពេញនិយមនៅលើបណ្តាញសង្គម។ នេះជាការតស៊ូមួយទម្រាំមកដល់ចំណុចនេះ ហែលឆ្លងក៏មិនធម្មតាដែរ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ