ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ប្រាក់​ព្រះសង្ឃ​បាន​សម្រេច ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយ​ៗ រត់​អត់​រួច​ពី​សមត្ថកិច្ច

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ខណៈ​ពេល​ដែល​ព្រះសង្ឃ​និមន្ត ឡើង​ឆានចង្ហាន់ ថ្ងៃត្រង់ នា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ មាន​ជនសង្ស័យ ០២​នាក់…

ខេត្តស្វាយរៀង ៖ ខណៈ​ពេល​ដែល​ព្រះសង្ឃ​និមន្ត ឡើង​ឆានចង្ហាន់ ថ្ងៃត្រង់ នា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១ មាន​ជនសង្ស័យ ០២​នាក់ ដែល​មានឈ្មោះ ណុំ ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក CBR ស្លាក​លេខ សៀមរាប 1P-6976 និង​ឈ្មោះ គ្រឿន វិ​រៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ថ្នា ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក WINER ស្លាក​លេខ ភ្នំពេញ 1AA-7889 បាន​ធ្វើ សកម្មភាព​ឡើង​ទៅ​លើ​កុ​ដ្ឋ រួច​ហើយ​លួច​យក​ប្រាក់​របស់​ព្រះសង្ឃ អស់​ចំនួន ២៨៧,០០០​រៀល ។

ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​គេច​ចេញពី​វត្ត​កំពង់ត្រាច ក្នុងស្រុក​រមាស​ហែក ឆ្ពោះទៅ​ទិស​ខាងត្បូង ។

បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ភ្លាម​ៗ លោក​វរសេនីយ៍ឯក សំ សំ​អុល អធិការ​នគរបាល​ស្រុក​រមាស​ហែក បាន​បញ្ជា​ទៅ​ដល់​គ្រប់​គោលដៅ ក្នុង​ពេល​នោះ ជនសង្ស័យ​បាន​ជិះ​ដល់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ស្រាប់តែ​បត់​ត្រឡប់​ក្រោយ ក៏​ត្រូវ​កម្លាំង​នគរបាល​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​០២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ០២​គ្រឿង និង​វត្ថុ​តាង​ជា​ប្រាក់​ចំនួន ២៨៧,០០០​រៀល ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ