ទីបំផុត! សូដា នីតា សម្រាលកូនដ៏គួរស្រឡាញ់បានដូចបំណងហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត តារាសម្តែង និងពិធីការិនី សូដា នីតា បានសម្រាលកូនដូចបំណងហើយ ក្រោយពេលសម្រាកពពោះអស់ជាច្រើនខែ។ នេះជាចំណងដៃដែលអ្នកនាងបានចងក្រងឡើង ជាមួយតារាសម្តែង យុទ្ធ ឋានៈ ក្រោយពេលបានយល់ចិត្តគ្នា។

អ្នកនាងមិនទាន់រៀបការនោះទេ តែបានចាស់ទុំដឹងឮសងខាងរួចរាល់។ ហើយនាថ្ងៃសម្រាកសម្រាលកូននោះ គេឃើញមានវត្តមានអ្នកនាង ចន ច័ន្ទលក្ខិណា មកអង្គុយរង់ចាំខ្នះខ្នែងជាមួយ សូដា នីតា និងមិត្តក្រុមការងារប៉ុន្មានរូបទៀតផង។ ការយកចិត្តទុកដាក់នេះ ធ្វើឱ្យ សូដា នីតា កក់ក្តៅ មានកម្លាំងចិត្តណាស់នៅពេលឃើញ ចន ច័ន្ទលក្ខិណា អង្គុយតស៊ូចាំមើលក្មួយដូចសាច់ញាតិ និងបានជូនកាដូគួចដៃដល់ទៅ១០០ដុល្លារទៀត។

សូដា នីតា បានបង្ហោះសារថា « អរគុណ បងស្រីខ្លាំងណាស់ Chanlakhena Chorn ដែលមកជួយពិភាក្សា នឹងព្រមទាំង #គួចដៃកូនឃុនចំនួន100$ ហើយចំណាយពេលវេលារង់ចាំទទួលក្មួយពីដៃពេទ្យ ចាំរហូតដល់ម៉ោង១២យប់ 03.03.2021 ថ្ងៃនៃសេចក្តីស្រលាញ់របស់ម៉ាក់ប៉ា អរគុណ យាយតា មីងម៉ា អ៊ុំនឹងបងប្អូន សំរាប់ការជូនពរមកកាន់នាងខ្ញុំ និងកូនប្រុសរបស់ ស៊ីនសូ ម៉េងឃុន ផងដែរ»។

គួរបញ្ជាក់ថា កូនប្រុសរបស់តារាសម្តែង និងពិធីការិនី សូដា នីតា មានឈ្មោះថា ស៊ិនសូ ម៉េងឃុន ដែលទើបសម្រាលមុននេះ ហើយត្រូវអ្នកនាង សូដា នីតា ស្រឡាញ់ស្មើនឹងជីវិត។ អ្នកនាងនឹងរៀបចំពិធីផ្សេងៗទៀត ដើម្បីគួចដៃកូប្រុស ហើយអាចនឹងរៀបចំឱ្យធំដុំ។ ស្របពេលនោះក៏មានការសរសើរថា សូដា នីតា ពិតជារីករាយ ដល់គូពិតដែលរើសយក តារារលកក្រោយ យុទ្ធ ឋានៈ ជាគូគាប់។













ចែករំលែកព័តមាននេះ