កូរ៉េខាងត្បូង៖ «អូឡាំពិកក្រុងតូក្យូជាឱកាសនៃកិច្ចចរចារវាងប្រទេសចំនួន៤»
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងនៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១…
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងនៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១…
កូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងនៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ នឹងអាចផ្តល់ឱកាសក្នុងការបើកកិច្ចចរចាឡើងវិញរវាង កូរ៉េខាងជើង-សហរដ្ឋអាមេរិក, កូរ៉េខាងជើង-ជប៉ុន និងប្រទេសកូរ៉េទាំង២។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី១០២នៃ «ទិវាចលនាឯករាជ្យ» នៅក្នុងទីក្រុងសេអ៊ូល លោក Moon Jae-in ក៏បានបង្ហើបបន្ថែមឱ្យដឹងផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការយ៉ាងជិតស្និតបំផុតជាមួយប្រទេសជប៉ុន ដើម្បីឱ្យព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូទទួលបានជោគជ័យ និងព្រមទាំងអាចជួយប្រទេសទាំង២ងើបឡើងវិញ ពីវិបត្តិនៃការឆ្លងរីករាលដាលវីរុសកូវីដ១៩។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវពន្យារពេល និងបន្តមានភាពចម្រូងចម្រាសរហូតមកទល់ពេលនេះ ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ១៩ នឹងត្រូវធ្វើពិធីបើកនាថ្ងៃទី២៣ ខែកក្កដា និងពិធីបិទនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៕ (ដកស្រង់ចេញពី Reuters)
ចែករំលែកព័តមាននេះ