ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ីអំពាវនាវពលរដ្ឋបញ្ឈប់​ការ​ធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ យោង​តាម​ការ​ប្រកាស​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ​ស្ថានទូត​កម្ពុជា បន្ត​ជួយ​សម្របសម្រួល ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​មក​រស់នៅ និង​ធ្វេី​ការ​ដោយ​ខុសច្បាប់​ចំនួន​២២​នាក់ និងកុមារ ៣​នាក់ បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ហេី​យ​ដែល​បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើង​យន្តហោះ​លេខ SQ5008 នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ០៥:៣៥​នាទី​ល្ងាច ។

ស្ថានទូត​បាន​បន្ត​ថា ការ​វិល​ត្រឡប់​របស់​ពួក​គាត់ គឺ​ធ្វើឡេី​ង​តាម​រយៈ​កម្មវិធី Undocumented Migrant Recalibration Plan របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ា​ឡេ​ស៊ី​ ។ ស្ថានទូត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សូម​ឱ្យ​បញ្ឈប់​ការ​ធ្វើចំណាកស្រុក​ដោយ​ខុសច្បាប់ផង​ដែរ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>