វ៉ាក់សាំង Covid-19 ដំបូងមកពីប្រទសចិនបានមកដល់ប្រទេសថៃហើយ
សាមុតប្រាកាន ៖ វ៉ាក់សាំង Covid-19 ចំនួន ២០ ម៉ឺនដូស ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសថៃហើយ ដោយលោកនាយករដ្ឋមន្ត្រី…
សាមុតប្រាកាន ៖ វ៉ាក់សាំង Covid-19 ចំនួន ២០ ម៉ឺនដូស ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសថៃហើយ ដោយលោកនាយករដ្ឋមន្ត្រី…
សាមុតប្រាកាន ៖ វ៉ាក់សាំង Covid-19 ចំនួន ២០ ម៉ឺនដូស ដំបូងរបស់ប្រទេសចិន បានមកដល់ប្រទេសថៃហើយ ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាងអូចា និងមន្ត្រីជាន់ខ្ពស់ ទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋានសុវណ្ណភូមិ កាលពីព្រឹកថ្ងៃពុធនេះ។
វ៉ាក់សាំងនេះត្រូវបានដឹកតាមជើង យន្ដហោះអន្ដរជាតិថៃអ៊ែរវ៉េ (Thai Airways International plane) ដែលបានដឹកចេញពីទីក្រុង ប៉េកាំង ប្រទេសចិន និងបានចុះចតនៅឯអាកាសយានដ្ឋាន នៅម៉ោង ១០ ៖ ៥នាទី ព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២១។
នៅព្រឹកថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ បានថ្លែងថា ៖ «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយ ក្នុងការទទួលវ៉ាក់សាំងជាច្រើន និងជាលើកដំបូងផងដែរ ។ រដ្ឋាភិបាលបានព្យាយាមអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងតាមគម្រោងដែលបានគ្រោងទុក ដោយបានសង្ឃឹមថា ការហោះហើរ វានឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ ក្នុងការបង្ការមេរោគ ដើម្បីអភិវឌ្ឍន័អភ័យឯកសិទ្ធិ។ មន្ត្រីពាក់ព័ន្ធនឹងធ្វើការសម្រេចចិត្តថាតើនរណា នឹងត្រូវរៀបចំឱ្យទទួលបានមុនគេ»។
ការដឹកជញ្ជូននេះគឺជាផ្នែកមួយនៃថ្នាំចំនួន ២ លានដូស ដែលមានតម្លៃ ១,២ ពាន់លានបាត ដែលរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុន Sinovac នៃប្រទេសចិន ។ រីឯចំនួន ២០០.០០០ ដូសទៀតនឹងត្រូវរក្សាទុកនិងត្រួតពិនិត្យ នៅក្នុងឃ្លាំងមួយរហូត ដល់ថ្ងៃសុក្រ។ ហើយនៅថ្ងៃសៅរ៍ វ៉ាក់សាំងទាំងនោះនឹងត្រូវបញ្ជូនទៅតាមមន្ទីរពេទ្យជាក់លាក់ ហើយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ គឺត្រៀមរៀបចំដើម្បីធ្វើការចាក់វ៉ាក់សាំងទាំងនេះ។
ការចាក់វ៉ាក់សាំងដំបូងនឹងផ្តល់អាទិភាពលើបុគ្គលិកពេទ្យ និងមនុស្សដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ នៅក្នុងខេត្តចំនួន១៣ ដែលត្រូវបានកំណត់គោលដៅម្រាប់ការត្រួតពិនិត្យ និងតំបន់ដែលគាំទ្រដល់សេដ្ឋកិច្ចជាតិ។
ខេត្តទាំងនោះមានដូចជា សាមុតសាខុន ទីក្រុងបាងកក ផាតធុមថានី ណាន់ប៊ូរី សាមុតប្រាកាន តាក់ណាខុនផាតធំ សាមុតសុងក្រាម រ៉ាឆាត់បូរី ឈុនបូរី ភូកេត ស៊ូរ៉ាតថានី និងឈៀងម៉ៃ៕
ចែករំលែកព័តមាននេះ