ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ ​៖ សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​៣ ផ្តល់​ឱកាស​ការងារ​ជិត៤០០ កន្លែង​ដល់​យុវជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១…

រាជ​ធា​នី​ភ្នំពេញ ៖ យោង​តាម​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈខាង​មុខ​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៣ ផ្តល់​នូវ​ឱកាស​ការងារ​ជិត ៤០០ កន្លែង​ជូន​ដល់​សិស្ស​\​និស្សិត យុវជន អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​កម្មវិធី «​កិច្ច​សម្ភាស​ប្រចាំខែ​» ​។

រូបភាព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

បើ​តាម​លោក ឆោម សុ​ខឿន មន្ត្រី​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ដែល​សម្រប​សម្រួលការ​រៀបចំ​ព្រឹត្តិការណ៍ នេះ​បានឱ្យ​ដឹង​ថា កិច្ច​សម្ភាស​ការងារ​ប្រចាំខែ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ភាគី​និយោជក ដែល​កំពុង មាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ឱ្យ​មានឱកាស​បាន​ជួប​ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ដោយ​ផ្ទាល់ ដើម្បី​យក​ទៅ​បំពេញ​បេស​កម្ម​ក្រុមហ៊ុន និង​សម្រេច​ផែនការ​របស់​ពួក​គេ​ដែល​បាន​កំណត់​។ អ្នក​ដែល​មាន​បំណង​ស្វែងរក​ការងារ​ឬ​ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៏​ការងារ គឺ​គ្រាន់តែ​កាន់​ប្រវត្តិរូប​សង្ខេប (CV) និង​រៀបចំ​ខ្លួន​ឱ្យ​បាន​សមរម្យ ដើម្បី​ត្រៀម​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ​នៅ​ថ្ងៃ​កម្មវិធី​តែ​ម្ដង ។

រូបភាព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ការ​រៀបចំ​កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ត់ចត់ នូវ​វិធាន​ការណ៍​បង្ការ​អនាម័យ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ កូ​វី​ឌ​-១៩ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុង​ការ​ជ្រើ​សេ​រើស​កម្លាំង​ពលកម្ម និង​ទទួល​បាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នក​ស្វែងរក​ការងារ​។

រូបភាព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី “​កិច្ច​សម្ភាស​ប្រចាំខែ​” គឺជា​ផ្នែក​មួយ​នៃ​យន្តការ​វេទិកា​ការងារ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​សាធារណៈជន​ទូទៅ ជា​ពិសេស​យុវជន​ដែល​ចង់​ស្វែង​ការងារ​ធ្វើ អ្នក​ស្វែងរក​កន្លែង​កម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ អាច​ទទួល​បាន កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​នៅ​មួយ​កន្លែង​៕

រូបភាព ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

អត្ថបទសរសេរ ដោយ