ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន-វៀតណាម​៖ រកឃើញ​ករណី​កូ​វី​ដ​១៩ ថ្មី ចំនួន​១៨បន្ថែម​ទៀត ក្នុងសហគមន៍!

3 ឆ្នាំ មុន

ហានូយ ៖ នៅ​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ហានូយ​នៃ​ប្រទេស​វៀតណាម ត្រូវ​រាយការណ៍​ថា​មាន​ករណី​ថ្មី ចំនួន ១៨ បន្ថែម​ទៀត រួម​ជាមួយនឹង​កុមា​រា​ដែល​មាន​អាយុ​៤​ឆ្នាំ ដោយ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី…

ហានូយ ៖ នៅ​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ហានូយ​នៃ​ប្រទេស​វៀតណាម ត្រូវ​រាយការណ៍​ថា​មាន​ករណី​ថ្មី ចំនួន ១៨ បន្ថែម​ទៀត រួម​ជាមួយនឹង​កុមា​រា​ដែល​មាន​អាយុ​៤​ឆ្នាំ ដោយ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន វៀតណាម​ញូ​វ​ស៍ (Viet Nam News) នៅ​ថ្ងៃ​ដដែល​នេះ​។


ចំនួន ១៥ ករណី​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ នៅ​ក្នុង​ទីក្រុង Hải Dương និង ៣ ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Quảng Ninh​។ ចំពោះករណី​ដែល​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Hải Dương គឺ​អាច​ជាប់​ទាក់ទង​ទៅ​នឹង ករណី​វិជ្ជមាន​ដែល​ត្រូវ​បាន​រាយការណ៍​ថ្មី​ៗ​នេះ​ក្នុង​ខេត្ត​មួយ ដែល​មានការ​ផ្ទុះ​រីក​រាលដាល​យ៉ាង​ធំ​មួយ ហើយ​ខេត្ត​នេះ​ផង​ដែរ​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក បន្ទាប់​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​នេះ​។

រូបភាព ៖ VNA/VNS Photo Thành Đạt


ចំនួន ៣ ករណី​ផ្សេង​ទៀត ដែល​បាន​រក​ឃើញ​នៅ​ក្នុង ខេត្ត Quảng Ninh គឺ​អាច​ជាប់​ទាក់ទង ឬ​មេឃ​ធាង​មក​ពី ទីក្រុង Đông Triều ដែល​ករណី​នេះ​បាន​បូក​រួម ជាមួយ​ក្មេង​ដែល​មាន​អាយុ​៤​ឆ្នាំ​នោះ និង​បុរស​ម្នាក់​ដែល​មាន​អាយុ ២៦ ឆ្នាំ និង​ស្ត្រី​ម្នាក់​មាន​អាយុ ២៣ ឆ្នាំ ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន Poyun ដែល​ជា​កន្លែង​រក​ឃើញ​ករណី​ថ្មី​ច្រើន​ជាងគេ ចាប់តាំងពី​ថ្ងៃ​ទី ២៨ ខែ កម​រា មក​។ អ្នកជំងឺ ៣ នាក់​នោះ​ត្រូវ​បាន​យក​ទៅ​សម្រាក​ព្យាបាល នៅ​ឯ​មន្ទីរពេទ្យ (the Việt Nam-Sweden Hospital) នៅ​ក្នុង​ទីក្រុង Uông Bí​។


ថ្មី​ៗ​ទាំង​កូនសិស្ស​ចំនួន ១៥ នាក់ និង​ឪពុក​ម្តាយ​ចំនួន ១៣ នាក់ កំពុង​ស្នាក់​នៅ​ក្នុង​សាលា​បឋម​សិក្សា Xuân Phương នៅ​ក្នុង​ទី​ស្រុក Hà Nội នៃ Nam TừLiêm ត្រូវ​យល់ព្រម​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់​ពី​បាន​ដាក់​ពួក​គេ​ឱ្យ​នៅ​ដាច់​ដោយឡែក ក្រោយ​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​កូ​វី​ដ ១៩ ចំនួន ៣​ដង រួច​មក​ហើយ​នោះ ។ ប៉ុន្តែ​ពួក​គេ ក៏​ត្រូវ​បន្ត​ការ​ដាក់​ខ្លួនឯង​ឱ្យ​នៅ​ដាច់​ដោយឡែក នៅ​ពេល​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ហើយ​២៩​នាក់ ផ្សេង​ទៀត រួម​ជាមួយ​គ្រូបង្រៀន ក៏​កំពុង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅ​ក្នុង​សាលា​។


សូម​ជម្រាប​ជូន​ថា សិស្ស​ចំនួន ៥៧ នាក់ ឪពុក​ម្តាយ និង​គ្រូបង្រៀន​ជា​ច្រើន​នាក់ ក៏​បាន​កំពុង​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ចាប់តាំងពី​ថ្ងៃ​ទី ៣០ ខែ មក​រា មក​ម្ល៉េះ​បន្ទាប់​ពី​មានការ​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​លើ​សិស្ស​ម្នាក់​៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង