ដឹងពីជីវិតកំពូលមនុស្សធ្វើអោយយើងរៀនសូត្របានច្រើនពីស្ទីលដឹកនាំរបស់ពួកគេនិងដឹងពីជីវិតរស់នៅរបស់ពួកគេ។ ដូច្នេះហើយបានជាកម្មវិធីកំពូលមនុស្សរបស់កោះសន្តិភាពទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា។

វីដេអូកំពូលមនុស្សនិយាយអំពីជីវិតពិតមេដឹកនាំពិភពលោក កំពូលមហាសេដ្ឋី កំពូលអ្នកប្រាជ្ញ និងកំពូលមនុស្សនៅក្នុងវិស័យផ្សេងៗដូចជាប្រដាល់ បាល់ទាត់ តារាភាពយន្តជាដើម។

វីដេអូកំពូលមនុស្សមានអ្នកទស្សនាពីចំនួនរាប់ម៉ឺននាក់ ដល់រាប់លាននាក់ក្នុងវីដេអូនីមួយៗ ។ ដូចជា វីដេអូស្តីពីជីវិតរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេ
រិក មានអ្នកទស្សនាចំនួន ជាងមួយលាននាក់ វីដេអូស្តីពីជីវិតលោកប្រាយុទ្ឋនាយករដ្ឋមន្ត្រីថៃ មានអ្នកមើលចំនួនជាង១,២លាននាក់ និង វីដេអូអំពីលោកស្រីយីងឡាក់ អតីត:នាយករដ្ឋមន្ត្រីថៃមានអ្នកមើលចំនួនជាង១,២លាននាក់ជាដើម។

វីដេអូនីមួយៗក៏មានអ្នកlike និង share រាប់ពាន់នាក់ផងដែរ ដោយបញ្ជាក់ពីការគាំទ្ររបស់អ្នកទស្សនា និងមានបំណងចែករំលែកដល់មិត្តភក្តិរបស់ពួកគេ។

ទន្ទឹមជាមួយគ្នានោះ អ្នកទស្សនាជាច្រើនក៏បានធ្វើការកោតសរសើរផងដែរ ដល់កម្មវិធី កំពូលមនុស្សនេះ។ អ្នកខ្លះទៀត ថែមទាំងបានធ្វើការស្នើសុំដល់កម្វវីធិរបស់យើង អោយផលិតវីដេអូស្តីពី ជីវិតកំពូលមនុស្សដែលគេចង់ដឹងផងដែរ។

គួរកត់សម្តាល់ថា អ្នកចង់ដឹងអំពីជីវិតកំពូលមនុស្សក៏អាចទិញកាសែតកោះសន្តិភាពផងដែរ ដើម្បីអានរាល់ជីវិតកំពូលនុស្សទាំងអស់ក្នុងពិភពលោកជារៀងរាល់ថ្ងៃ ។






ចែករំលែកព័តមាននេះ