ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​ថ្មី​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ១៩ តិចតួច​ជាង​រថយន្ត​ជជុះ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពលរដ្ឋ​អ្នក​ប្រើប្រាស់​រថ​​យន្ត​មានការ​ផ្លាស់​ប្តូរ​នៅ​ផ្នត់គំនិត គេ សង្កេត​ឃើញ​ថា តម្រូវកា​ទីផ្សារ​រថយន្ត​ថ្មី​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​នៅ​ឆ្នាំ ២០២០ បើ​ទោះបី​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពលរដ្ឋ​អ្នក​ប្រើប្រាស់​រថ​​យន្ត​មានការ​ផ្លាស់​ប្តូរ​នៅ​ផ្នត់គំនិត គេ សង្កេត​ឃើញ​ថា តម្រូវកា​ទីផ្សារ​រថយន្ត​ថ្មី​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​នៅ​ឆ្នាំ ២០២០ បើ​ទោះបី​កម្ពុជា ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ក៏​ដោយ​តែ​សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ មាន​កម្រិត​តិចតួច ជាង​ទី ផ្សារ​រថយន្ត​ជជុះ ។

បើ​តាម​តំណាង​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​មើលឃើញ​ថា ការ​ប្រើប្រាស់​រថ យន្ត​កំពុង​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ ហើយ​គិត​មក​ដល់​ឆ្នាំ ២០២០ បាន​កើន​ដល់ ជាង ២០% ហើយ ។

លោក ង​ន សាំង អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា និង​ជា​អគ្គនាយក ក្រុមហ៊ុន RMA ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា យើង​សង្កេត​ឃើញ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ចំនួន អ្នក​ប្រើប្រាស់​រថយន្ត​ថ្មី​មានការ​កើន​ឡើងជា​ប្រចាំ​។ បើ​យើង​ត្រលប់​ថយក្រោយ ៦​ឆ្នាំ​មុន​មាន ប្រហែល ១០% ។ ប៉ុន្តែ​ចូល​មក​ដល់​ឆ្នាំ ២០២០ មកនេះ​ឡើង​ជាង ២០% ហើយ មាន​ន័យ​ថា ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត​ចេះ​តែ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ការ​ប្រើ​រថយន្ត ជជុះ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច​គ្នា​ដែរ ។

លោក​ឡើង​ថា ការ​ប្រើប្រាស់​រថយន្ត​ថ្មី និង​រថយន្ត​ជជុះ​វា​មាន​ភាព​ខុស​គ្នា ។ ជា​ទូទៅ អ្នក​ប្រើ​រថយន្ត​ថ្មី គាត់​ប្រើប្រាស់​មាន​សុវត្ថិភាព ចំណេញ​ពេលវេលា និង​ផ្តល់​ភាព​សន្សំ​សំចៃ ច្រើន​ដល់​អ្នក​ប្រើប្រាស់ ។ តែ​សម្រាប់​ការ​ប្រើ​រថយន្ត​ជជុះ​វិញ យើង​អត់​ដឹង​ថា រថយន្ត​នេះ មាន​បញ្ហា​ខាង​បច្ចេកទេស​បែប​ណា​នៅ​ពេល​គេ​លក់​ឱ្យ​យើង ។

លោក​អនុប្រធាន​សហព័ន្ធ​រូប​នេះ​លើង​ឡើង​ទៀត​ថា បញ្ហា​ជំងឺ​កូ​វី​ដ ១៩ មិន​ថា​នៅ​ប្រ
ទេសណា​នោះ​ទេ​តម្រូវការ​រថយន្ត​មានការ​ធ្លាក់​ចុះ សូ​ម្បី​តែ​ប្រទេស​នៅ​ជាប់​កម្ពុជា មានការ ធ្លាក់​ចុះ​ពី ៤០ ទៅ ៥០% ។ ប៉ុន្តែ​សម្រាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ប្រមាណ ៣០% តែ​ជា​រួម​រថយន្ត​ថ្មី​រង​ផល​ប៉ះពាល់​តិច​ជាង​រថយន្ត​ជជុះ​។

តួយ៉ាង​រថយន្ត Ford បើ​យើង និយាយ​ពី​ចំណែក​ទីផ្សារ យើង​ជាប់​ចំណាត់ថ្នាក់​លេខ ១ មាន​រយៈពេល ៤​ឆ្នាំ​រួម​ទាំង​នៅ​ឆ្នាំ ២០២០ ហើយ​លទ្ធផល​នៅ​ឆ្នាំ ២០២០​បើ​យើង​ប្រៀបធៀប និង​ឆ្នាំ ២០១៩​មានការ​ធ្លាក់​ចុះ តិចតួច យើង​នៅ​រក្សា​បាន​តំណែង​មួយ​ដែល​ខ្លាំង​សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី​ដដែល​នៅ​កម្ពុជា ។

តាម​លោក ង​ន សាំង បន្ត​ថា កាលពី​ឆ្នាំ ២០២០ ក្រុមហ៊ុន​លក់​រថយន្ត​បាន​ប្រមាណ ៥.០០០​គ្រឿង ហើយ​មក​ដល់​ដើមឆ្នាំ ២០២១​នេះ ពលរដ្ឋ​បាន​កុម្ម៉ង់​ទិញ​រថយន្ត​ស៊េរី​ថ្មី​បាន ប្រមាណ ៣០០​គ្រឿង ខណៈ​ក្រុមហ៊ុន​ក្តោប​ក្តាប់​ទីផ្សារ​បាន​ប្រមាណ ៣០% នៅ​កម្ពុជា ។

បញ្ហា​កូ​វី​ដ ១៩ កាល​ឆ្នាំ ២០២០​យើង​មើល​មិន​ទាន់​ឃើញ​កោះ​ត្រើយ​ទេ តែ​មក​ដល់​ឆ្នាំ ២០២១ នេះ យើង​ឃើញ​មានការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ ចាក់​ជូន​ប្រជា​ពរល​ដ្ឋ​នៅ​ពេល​ខាង​មុខ​នេះ ។ តាម​ទស្សនៈ​ផ្ទាល់​របស់ខ្ញុំ​អាជីវកម្ម​ផ្សេង​ៗ ហាក់​មានដំណើរ​ការ​ប្រសើរ​ជាង​ឆ្នាំ ២០២០ អ៊ីចឹង​យើង​មាន​សង្ឃឹមថា ទីផ្សារ​រថយន្ត​ថ្មី​នឹង មានការ​កើនឡើង​បន្ថែម​ទៀត ៕