សំណង់ និង​អចលនទ្រព្យ​ដើរតួ​នាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ១៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ និង​អចលនទ្រព្យ​ដើរតួ​នាទី​សំខាន់​ក្នុង​សេដ្ឋកិច្ច​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ១៩

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិបត្តិ​កូ​វី​ដ ១៩ វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ដើរតួ​នាទី​សំ ខាន់​ក្នុង​សេដ្ឋកិច្ច និង​បាន​ជួយ​ទប់​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ ទាំងមូល​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិបត្តិ​កូ​វី​ដ ១៩ វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​ដើរតួ​នាទី​សំ ខាន់​ក្នុង​សេដ្ឋកិច្ច និង​បាន​ជួយ​ទប់​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២០ ទាំងមូល​ផង​ដែរ ។ នេះ​បើ​តាម​ប្រសាសន៍​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត រដ្ឋ លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

Picture

លោក វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ថា នៅ​ដើមឆ្នាំ ២០២០ កម្ពុជា រំពឹង​ថា សេដ្ឋកិច្ច នឹង​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​ជាង​-៥​ភាគរយ តែ​ធាតុ​ពិត​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ ២០២០ ធ្លាក់​ចុះ​ត្រឹម តែ​ជាង -២​ភាគរយ​ប៉ុណ្ណោះ ។ ការ​ធ្លាក់​ចុះ​យឺត​នៃ​សេដ្ឋកិច្ច​នេះ ដោយសារ​តែ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​មាន​សកម្មភាព​បន្ត បើ​ទោះបី​មាន​គម្រោង​ខ្លះ​បាន​ផ្អាក​ដំណើរការ​សាង សង់​ក្ដី ដែល​ជា​ការ​បញ្ជាក់​ថា វិស័យ​នេះ ពិតជា​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ពេល​ដែល​កម្ពុជា ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

Picture

លោក សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពេល ដែល​កម្ពុជា​ជួប​វិបត្តិ​នៃ​សេដ្ឋកិច្ច ជា​ការ​ពិត​ណាស់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ពិតជា មានការ​ថយ​ចុះ ប៉ុន្តែ​ការ​ថយ​ចុះ​នេះ​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នានា​ជុំវិញ​កម្ពុជា និង​តំបន់ អាស៊ាន ឃើញ​ថា កម្ពុជា​នៅ​តែ​ទទួល​បានការ​ទិញ​លក់​អចលនទ្រព្យ និង​ការ​អភិវឌ្ឍ​សំណង់ បន្ត​បន្តា​ប់ ដោយ​មិន​ស្ងាត់​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នោះ​ឡើយ ។ លោក​បន្ត​ថា វិ​និ​យោ គិ​ន​ក្នុងស្រុក​នៅ​តែ​បន្ត​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង ស្រុក​ដូច​គ្នា ខណៈ​វិនិយោគិន​បរទេស​មានការ​ថយ​ចុះ​ក្នុង​ពេល​វិបត្តិ​កូ​វី​ដ ១៩ ។

Picture

លោក​បន្ត​ទៀត​ថា បើសិនជា​កម្ពុជា​មិន​មាន​វិបត្តិ វិស័យ​នេះ នឹង​កាន់តែ​រីក​ធំ ហើយ​រួម
ចំណែក​កាន់តែ​ខ្លាំង​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ​ទាំងមូល ជាមួយនឹង​បណ្ដា​វិនិយោគិន​មក​ពី​បរទេស ចូល​កម្ពុជា ខណៈ​សន្ទុះ​នៃ​វិនិយោគិន​ក្នុងស្រុក​ក៏​មាន​សន្ទុះ​ខ្លាំង​ឡើង​ថែម​ទៀត ។
បើ​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​ប្រចាំ​អាស៊ី​អាគ្នេយ៍ SCG បានឱ្យ ដឹង ថា ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​យ៉ាងនេះ​ក្ដី តែ​ទ្រ​ព្ស​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ មាន​កំណើន ជាក់ស្ដែង​នៅ​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២០ ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​សំណង់ មួយ​នេះ​បាន​កើនឡើង ១៨​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ។ ក្នុង​ឆ្នាំ ២០២០ នេះ​ដែរ ក្រុមហ៊ុន នេះ​សម្រេច​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​របស់​ខ្លួន​នៅ​កម្ពុជា​ជាង ២៥២​លាន​ដុល្លារ​អា​មេ​រិ​ក ផង​ដែរ ដែល​បង្ហាញ​ថា សកម្មភាព​សាងសង់ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​នៅ​តែ​បន្ត សកម្មភាព​ដដែល ។

យោង​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ការ​សម្រេច​បាន​នូវ​ប្រាក់​ចំណេញ ក្នុង​ពេល​ពិភពលោក​ជួប​ប្រទះ​នឹង​វិបត្តិ​សកល​នេះ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ ទីផ្សារ ក៏​ដូច​ជា​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​និង​ផលិតផល​របស់​ខ្លួន ។

អ្នកជំនាញ​អចលនទ្រព្យ​ជា​ច្រើន​បាន​ព្យាករណ៍​ថា ឆ្នាំ ២០២១ នេះ សកម្មភាព​វិ​និ យោគ​ក្នុង​វិស័យ​សំណង់​នឹង​ទទួល​បាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ ក្រោយ​ពេល​វ៉ាក់សាំង​កូ​វី​ដ ១៩ ត្រូវ​បាន​ប្រកាស​រក​ឃើញ និង​ចាក់​ជូន​ប្រជាជន​លើ​ពិភពលោក​បណ្ដើរ​ៗ​រួច​ហើយ ។ សម្រាប់ កម្ពុជា​ត្រូវ​បាន​ប្រកាស​ថា វ៉ាក់សាំង​កូ​វី​ដ ១៩ នឹង​មក​ដល់​នៅ​ចុង​ស​ប្ដា​ហ៍​ក្រោយ​នេះ ហើយ ក៏​ត្រៀម​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ព្រមទាំង​ត្រៀម​ទិញ និង​ទទួល​ពី​បណ្ដា ប្រទេស​មួយ​ចំនួន​ជា​ដៃគូ ៕