លោកស្រីស៊ូជី ជាប់ចោទរំលោ.ភច្បាប់ពាណិជ្ជកម្ម ក្រោយឆែកឆេររកឃើញក្នុងផ្ទះ
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកនាំពាក្យម្នាក់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND គូសបញ្ជាក់តាម FACEBOOK ថា លោកស្រី អ៊ួងសាន់…
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកនាំពាក្យម្នាក់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND គូសបញ្ជាក់តាម FACEBOOK ថា លោកស្រី អ៊ួងសាន់…
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកនាំពាក្យម្នាក់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND គូសបញ្ជាក់តាម FACEBOOK ថា លោកស្រី អ៊ួងសាន់ ស៊ូជី កាលពីថ្ងៃទី៣ ខែកុម្ភៈ គឺ២ថ្ងៃក្រោយការផ្ដួលរំលំដោយរដ្ឋប្រហារយោធា ទទួលការចោទប្រកាន់ពីបទរំលោភច្បាប់ស្ដីពីពាណិជ្ជកម្ម។
លោកស្រីជាប់ចោទថា បំពានច្បាប់ស្ដីពីការនាំចេញនាំចូល ហើយតុលាការមួយបានចេញបញ្ជាឲ្យឃុំខ្លួនលោកស្រីបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ទី១៥កុម្ភៈ។
កងទ័ពមីយ៉ាន់ម៉ាកាលពីថ្ងៃទី១កុម្ភៈ បានបញ្ចប់ការឆ្លងកាត់នយោបាយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើរដ្ឋប្រហារចាប់ខ្លួនលោកស្រីស៊ូជី ប្រធានាធិបតីនិងបណ្ដាមនុស្ស របស់គណបក្ស LND ច្រើនរូប ព្រមទាំងចេញការប្រកាសអាសន្នក្នុងប្រទេស រយៈពេល១ឆ្នាំ។ ចំពោះប្រធានាធិបតីលោក WIN MYINT ក៏ត្រូវជាប់ការចោទប្រកាន់ពីបទរំលោភបំពានច្បាប់ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។
ការឆ្មក់ចូលឆែកឆេរ ត្រូវបានធ្វើនៅតាមទីតាំងនានា របស់គណបក្សលោកស្រីស៊ូជី ហើយឯកសារនានាត្រូវបានរឹបអូស។ ចំណែកកាសែតអាមេរិកញូវយ៉កថែមបញ្ជាក់ថា លោកស្រីស៊ូជី ត្រូវជាប់ចោទពីបទរកឃើញក្នុងផ្ទះលោកស្រី នូវរបស់របរនានាដែលនាំចូល ពុំមានឯកសារត្រឹមត្រូវ។
តាមឯកសារមួយរបស់ប៉ូលិសក្រុងណៃពិដោ ថា បណ្ដានាយទាហានទទួលបន្ទុក ត្រួតពិនិត្យលំនៅឋានលោកស្រីស៊ូជី បានរកឃើញបណ្ដាវិទ្យុទាក់ទងដែលនាំចូលដោយខុសច្បាប់និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ចំណែកប្រទេសចិនវិញកាលពីថ្ងៃទី៣កុម្ភៈបានបដិសេធថា មិនបានជួយទ្រទ្រង់ឬក៏យល់ព្រមឲ្យមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាឡើយ។ លោកWANG WENBINអ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា បណ្ដាពាក្យលេចឮពីរឿងនោះជាពាក្យមិនពិតឡើយ។
ក្នុងឋានៈជាប្រទេសជាមិត្តនៅជាប់ជិតខាងគ្នា យើងចង់ឲ្យគ្រប់ភាគីមីយ៉ាន់ម៉ា ដោះស្រាយទំនាស់របស់ពួកគេដោយសមស្រប និងថែរក្សាស្ថេរភាព នយោបាយនិងសង្គម។ រីឯលោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិន ធ្លាប់បានជួបកាលពីខែមុនជាមួយប្រមុខយោធាមីយ៉ាន់ម៉ា ឧត្ដមសេនីយ MIN AUNG HLAING ដែលដណ្ដើមអំណាចកាលពីថ្ងៃទី១កុម្ភៈ ដោយផ្ដួលរំលំមេដឹកនាំស៊ីវិល លោកស្រីស៊ូជី៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ