ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍ភ្លើងឆេះវាលចាក់សំរាមមួយកន្លែង បានហុយផ្សែងចូលក្នុងភូមិទាំងកណ្តាលយប់ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យព្រួយ ចំណែកអាជ្ញាធរក៏បានយករថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់ផងដែរ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតខាងជើងភូមិ-សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/c4ca4238a0b923820dcc509a6f75849b-10.jpg)
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានអគ្គិភ័យបានឆាបឆេះវាលចាក់សំរាម បណ្តាលឆេះផ្សែងហុយចូលក្នុងភូមិ និងមានអណ្តាតភ្លើងផងដែរ ដែលជាការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិក្បែរនោះ ហើយអាជ្ញាធរក៏បានជួយអន្តរាគមន៍ដោយហៅរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកងកម្លាំងចុះទៅបាញ់ទឹកពន្លត់ផងដែរ មិនបណ្តាលឱ្យឆាបឆេះរាលដាល និងហុយផ្សែងចូលភូមិទៀតទេ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/c81e728d9d4c2f636f067f89cc14862c-16.jpg)
លោកបានបញ្ជាក់ថា នៅចំណុចវាលចាក់សំរាមនោះ តែងតែដុតសំរាម ប៉ុន្តែមិនដែលមានការឆាបឆេះឡើយ តែពេលនេះមិនដឹងមូលហេតុអី? បានជាឆាបឆេះបង្កឱ្យមានអណ្តាតភ្លើង និងហុយផ្សែងចូលក្នុងភូមិដូច្នេះ ធ្វើឱ្យប្រជាពលរដ្ឋក្បែរនោះមានការព្រួយបារម្ភ ទើបលោកដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ចុះបាញ់ទឹកពន្លត់មិនឱ្យឆាបឆេះ ឬហុយផ្សែងចូលភូមិទៀតឡើយ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/eccbc87e4b5ce2fe28308fd9f2a7baf3-17.jpg)
លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ទៀតថា នៅពេលដែលដុតសំរាមនៅទីលានចាក់សំរាម គឺត្រូវឃ្លាំមើលមិនឱ្យរាលដាល ព្រោះខ្លាចឆាបឆេះព្រៃចូលក្នុងភូមិដែលជាហេតុប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ដូចជានៅពេលនេះជាដើមដែលបណ្តាលឱ្យឆាបឆេះបង្កឱ្យមានអណ្តាតភ្លើង និងហុយផ្សេងចូលភូមិ ហើយធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភទៀតផង ប៉ុន្តែយ៉ាងណាក៏ដោយក៏សូមអរគុណចំពោះកងកម្លាំងដែលបានជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/a87ff679a2f3e71d9181a67b7542122c-17.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/e4da3b7fbbce2345d7772b0674a318d5-11.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/1679091c5a880faf6fb5e6087eb1b2dc-8.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/8f14e45fceea167a5a36dedd4bea2543-7.jpg)
ចែករំលែកព័តមាននេះ