ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ​បាន​៤​នាក់​ទៀត ខណៈ​មាន​អ្នក​ឆ្លង​១​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២១ ថា​បាន​ព្យាបាល​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ចំនួន​៤​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០២១ ថា​បាន​ព្យាបាល​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ចំនួន​៤​នាក់ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១​នាក់ ជា​អ្នកដំណើរ​មក​ពី​ក្រៅប្រទេស ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​អ្នកដំណើរ មិន​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មក​ពី​ប្រទេស​ថៃ​នោះ​ទេ គាត់​ជា បុរស​ជនជាតិ​ខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី ប្រទេស​គុយ​វ៉ែត បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់រោគ របេង និង​ហង់​សិន រាជធានី​ភ្នំពេញ ។

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ករណី​ជា​សះស្បើយ​សរុប​ចំនួន ៤​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ក្នុង​នោះ​មាន ៖
១- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ធ្វើ ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។

២- បុរស​ជនជាតិ​ខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១ ។

៣- បុរស​ជនជាតិ​ខ្មែរ អាយុ ២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ស្លែង ឃុំ​ស្រ​ណោ​ល ស្រុក​ក្រឡាញ ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១​។

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ ៨២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ ។

ក្រសួង​ក៏​បាន​កត់​សម្គាល់ថា បុគ្គល​ទាំង ៤​រូប​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល ជា​សះស្បើយ ដោយ​ទទួល​បាន លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយ មាន​ជ័យ ។

សូម​ជម្រាប​ថា គិត​មក​ដល់​ពេល​នេះ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​សះស្បើយ​សរុប​ចំនួន​៤៥១​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​៤៦៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​១៦​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង