ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី​​កាត់ទោស​ដាក់​គុក​ជិត​៣​ឆ្នាំ ​បាតុករ​​ជាង​១​ពាន់​នាក់​ចាប់​ខ្លួន

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីលោកអា​ឡិច​សី​ណា​វ៉ាល់​នី កាលពី​ថ្ងៃ​ទី​២ កុ​ម្ផៈ ត្រូវ​បានតុលា​ការក្រុង​មូ​ស្គូ​កាត់ទោស​ដាក់គុក​២​ឆ្នាំ​និង​៨​ខែ ។ នោះ​ជា​ទោស​ជាប់គុក​យូរ​សម្រាប់​មេដឹកនាំ​ប្រឆាំង​រូប​នោះ ដែល​ពី​មុន​រៀង​មក​ត្រូវ​កាត់​ឲ្យ​ជាប់គុក​ត្រឹម​រាប់​ថ្ងៃ​ឬ​រាប់​ស​ប្ដា​ហ៍​ប៉ុណ្ណោះ។ ចំណែក​បាតុករ​គាំទ្រ​លោក​ដល់​ជាង​១.១៦០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​បាតុកម្ម…

ប្រទេស​រុ​ស្ស៊ី ៖ មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ីលោកអា​ឡិច​សី​ណា​វ៉ាល់​នី កាលពី​ថ្ងៃ​ទី​២ កុ​ម្ផៈ ត្រូវ​បាន
តុលា​ការក្រុង​មូ​ស្គូ​កាត់ទោស​ដាក់គុក​២​ឆ្នាំ​និង​៨​ខែ ។ នោះ​ជា​ទោស​ជាប់គុក​យូរ​សម្រាប់​មេដឹកនាំ​ប្រឆាំង​រូប​នោះ ដែល​ពី​មុន​រៀង​មក​ត្រូវ​កាត់​ឲ្យ​ជាប់គុក​ត្រឹម​រាប់​ថ្ងៃ​ឬ​រាប់​ស​ប្ដា​ហ៍​ប៉ុណ្ណោះ។

ចំណែក​បាតុករ​គាំទ្រ​លោក​ដល់​ជាង​១.១៦០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ក្នុង​បាតុកម្ម កាលពី​ថ្ងៃ​ទី​២​កុម្ភៈ នៅ​​រុ​ស្ស៊ី ។ ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំងនេះ​ភាគច្រើន​នៅ​ក្រុង​មូ​ស្គូ​ដែល​មាន​៩៤៦​នាក់ និង​នៅ​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ចាប់ខ្លួន​មនុស្ស​២០៧​នាក់ ។ បាតុកម្ម​ទាំងនោះ​បាន​ត្រូវ​បង្ក្រាប​ដោយ​ប៉ូលិស​នា​ពេល​យប់​ក្រោយ​ការ​ប្រកាស​របស់​តុលាការ​ពី​ការ​កាត់ទោស​លោក​ណា​វ៉ាល់​នី​ដាក់គុក​ជិត​៣​ឆ្នាំ ។

បណ្ដា​សារព័ត៌មាន​​រុ​ស្ស៊ីបាន​ផ្សាយ​វី​ដេ​អូ​នានា បង្ហាញ​ពួក​អ្នក​តវ៉ា​ត្រូវ​ប៉ូលិស​តាម​ចាប់​ក្នុង​មេត្រូ​និង​ខ្លះ​ទៀត​ចាប់​ទាញ​យក​ចេញពី​តាក់​ស៊ី​។ បាតុករ​មួយ​ចំនួន​ត្រូវ​រង​ដំបង​ប៉ូលិស ហើយ​អំពើ
ហិង្សា​ក៏​មាន​ចំពោះ​បណ្ដា​អ្នកកាសែត​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ