ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជាន់​ហ្វ្រាំង​អត់​ស៊ី និង​សងខាង​សុទ្ធ​ឡាន​ទំនើប​ទើប​ម្ចាស់​បង្ខំចិត្ត​បុក​ឡាន​កុងតឺន័រ​ពីក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​លឿន​គួរសម​ដែរ ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​១​កន្លែង ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង ដែល​កំពុង​ឈប់​ភ្លើងស្តុប​ក្រហម​ពេញទំហឹង ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​លឿន​គួរសម​ដែរ ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​១​កន្លែង ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​១​គ្រឿង ដែល​កំពុង​ឈប់​ភ្លើងស្តុប​ក្រហម​ពេញទំហឹង ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ភ្លើងស្តុប​ព្រែក​ជ្រៃ ស្ថិត​នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ករណី​ខាងលើ​នេះ បណ្ដាល​ឲ្យ​ដងសន្ទូច​បុក​ទម្លុះ​ទូ​កុងតឺន័រ​ខូចខាត​ទ្វារ​១​ចំហៀង ចំណែកឯ​កាប៊ី​រថយន្ត​បង្ក​នេះ បាន​បុក​ពីក្រោយ​កន្ទុយ​រ៉ឺ​ម៉ក​កុងតឺន័រ​ពេញទំហឹង​រង​ការ​ខូចខាត​ក្រពឹត​រួញ​ទាំងស្រុង ក្លាយជា​អេ​ត​ចាយ និង​បាន​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម្នាក់​រង​របួសធ្ងន់​ផង​ដែរ ។

រថយន្ត​ស្ទូច​ដែល​បើក​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ព្រៃវែង 3A-1814 ដឹក​ទូ​កាហ្វេ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​មិន​បាន​រង​របួស​នោះ​ទេ ប៉ុន្តែ​អ្នក​ជិះ​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​ដឹក​កុងតឺន័រ​ម៉ាក​ហ៊ី​ណូ ព​ណ៍​ស ក្បាល​ពាក់​ស្លាក​លេខ 3F-0062 និង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទូ​កុងតឺន័រ​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-5457 រង​ការ​ខូចខាត​ទ្វារ​ទូ​កុងតឺន័រ​១​ចំហៀង និង​ក្បាំ​ភក់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ហើយ​អ្នកបើកបរ​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត តាម​ផ្លូវ​៥០​ម៉ែត្រ ហើយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ដឹក​កុងតឺន័រ បាន​ទៅ​ដល់​ភ្លើងស្តុប​មុន និង​បាន​ឈប់​ស្ងៀម ព្រោះ​ភ្លើងស្តុប​លោត​ព​ណ៍​ក្រហម ។ ខណៈនោះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទូ​កាហ្វេ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ បាន​ទៅ​ដល់​ដែរ ហើយ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​កំពុង​ឈប់​ស្ងៀម​ពេញទំហឹង ។

ដោយ​ដងសន្ទូច​បាន​បុក​ទម្លុះ​ទ្វារ​ទូ​កុងតឺន័រ ចំណែក​កាប៊ី​ន​រថយន្ត​បុក​ចំ​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ត​កុងតឺន័រ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​កាប៊ី​ន​ខ្លួនឯង ហើយ​អ្នក​អ្នកបើកបរ​អត់​របួស​ទេ ប៉ុន្តែ​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់​ហើយ ត្រូវ​បាន​សាច់ញាតិ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្ដង ។

ដោយឡែក​បុរស​អ្នកបើកបរ​រថយន្ត​បង្ក​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​បើកបរ​រថយន្ត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ឃើញ​ស្តុ​បលោត​ភ្លើង​ក្រហម​គាត់​បាន​ជាន់​ហ្វ្រាំងរថយន្ត​បន្ថយល្បឿន​បម្រុង​ឈប់ ហើយ​ក៏​ជាន់​ជាប់​មិន​អី​នោះ​ទេ ។ ប៉ុន្តែ​ពុំ​ទាន់​បាន​ឈប់​ផង​កំពុង​តែ​បើក​ក្នុង​ល្បឿន​យឺត​ៗ ស្តុ​ប​បាន​លោត​ភ្លើង​ព​ណ៍​ខៀវ​ជា​សញ្ញា​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ទើប​គាត់​ជាន់​ហ្គា​រ​បន្ថែម​ល្បឿន ហើយ​បាន​វាក់​ជាមួយ​រថយន្ត​កុងតឺន័រ​នៅ​ខាង​មុខ​ដែល​ភ្លើង​ខៀវ ហើយ​មិន​ទាន់​ចេញដំណើរ ។ ខណៈនោះ​គាត់​បាន​ជាន់​ហ្វ្រាំង​ដើម្បី​ឈប់ ប៉ុន្តែ​អត់​ស៊ី​ជាន់​ទៅ​រឹង​ៗ ហើយ​ក្រឡេក​មើលទៅ​ខាងស្ដាំ​ដៃ​សុទ្ធតែ​រថយន្ត​ទំនើប​ៗ​ទើប​សម្រេចចិត្ត​កាច់​ចិត្ត​កាច់ចង្កូត​សំដៅ​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ចុះ​ទៅ​កាន់​ទីតាំង​ខាងលើ​ធ្វើការ​គូសវាស​រួចរាល់​បាន​យក​រថយន្ត​ចេញ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ បន្ទាប់​មក​បាន​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង