ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឡើង​តំណែងភ្លាម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មី​យ៉ា​ម៉ា​​ព្រមាន​​ប្រព័ន្ធ​ផ្សព្វផ្សាយយ៉ាងចាស់ដៃ

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់សារព័ត៌មាន មី​យ៉ា​ម៉ា ថា​ម​ស៍ ចេញផ្សាយ​ថ្ងៃ​ទី០៣ ខែ កុម្ភៈ ឆ្នាំ ២០២១…

ប្រទេស​មី​យ៉ា​ម៉ា ៖ យោង​តាម​ការ​ចេញផ្សាយ​របស់សារព័ត៌មាន មី​យ៉ា​ម៉ា ថា​ម​ស៍ ចេញផ្សាយ​ថ្ងៃ​ទី០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ក្រសួង​ព័​ត៌​នៃ​ប្រទេស​មី​យ៉ា​ម៉ា បាន​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​ព្រមាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ពលរដ្ឋ​មួយ​ចំនួន​កុំឱ្យផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​តាម​បណ្តាញ​សង្គម ឬ​ញុះញង់​ឱ្យ​មាន​ភាព​ចលាចល ដោយ​ជំរុញ​ឱ្យ​ប្រជាជន​សហការ​ជាមួយ​រដ្ឋាភិបាល ​។

លោករដ្ឋមន្ត្រី U Pe Myint (រដ្ឋមន្រី្តពីមុន)

យោង​តាម​សេចក្តី​ប្រកាស​បន្ត​ថា ៖ ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ចំនួនដែល​ធ្វើការ​ប្រមូលផ្តុំ​ ដើម្បី​ញុះញង់ឱ្យ​មាន​ភាព​ច្របូកច្របល់​ និង​ការ​ចេញ​សេចក្តីថ្លែងការណ៍​ដែល​អាច​បង្ក​ភាព​ចលាចល​» ​។ យើង​ជម្រុញ​ឱ្យ​ប្រជាជន​កុំ​អនុវត្ត​សកម្មភាព​ទាំងនេះ ហើយ​យើង​កំពុង​ជូនដំណឹង​ដល់​សាធារណៈជនឱ្យ​ចូលរួម​សហការ​ស្រប​តាម​ច្បាប់ និង​រដ្ឋាភិបាល​ដែល​មាន​ស្រាប់​។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ប្រកាស​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន នៅ​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ ២០២១​មក លោក​ឧត្តមសេនីយ៍ Min Aung Hlaing បាន​តែងតាំង​លោក U Chit Hlaing ជា​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ព័ត៌មាន ដែល​បាន​ជំនួស​លោក​រដ្ឋមន្ត្រី U Pe Myint​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក U Chit Hlaing គឺជា​អតីតមន្ត្រី​យោធា​ និង​ជា​អ្នកនិពន្ធ​ក្រោម​ឈ្មោះ Chit Naing (​ចិត្ត​វិទ្យា​) ។ សេចក្តីថ្លែងការណ៍​នេះ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ការ​តែងតាំង​របស់​គាត់ ​។

សេចក្តីជូនដំណឹង​បាន​ចាប់ផ្តើម​ដោយ​លើក​ឡើង​អំពី​អនុក្រឹត្យ ដែល​បាន​ប្រកាស​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈ​មួយ​ឆ្នាំរបស់​រដ្ឋាភិបាលយោធា ដែល​ក្នុងអំឡុងពេល​មួយ​ឆ្នាំ​នេះ គឺ​ក្នុង​គោលបំណង​ដោះស្រាយ​ភាព​មិន​ស្របគ្នា នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដែល​មាន​ចាប់តាំងពី​ថ្ងៃ​ទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២០​មក​ម្ល៉េះ​។

សេចក្តីជូនដំណឹង​បាន​និយាយ​ថា បញ្ហា​នេះ​បំផ្លាញ​សាមគ្គីភាព​ជាមួយ​ជនជាតិភាគតិច និង​បង្ក​អន្តរាយ​ដល់​ស្ថិរភាព​របស់​ប្រទេស​ជាតិ ។ ដោយឡែក​សេចក្តីជូនដំណឹង​នេះ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ឬ​ផ្តល់​ឧទាហរណ៍​ណាមួយ អំពី​ប្រភេទ​នៃ​ពាក្យ​ចចាមអារ៉ាម ឬ​ការ​ប្រមូលផ្តុំ ដែល​សេចក្តីជូនដំណឹង​បាន​សំដៅ​ទៅ​លើ​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង