ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​​សុខ​ៗ​ស្រាប់តែ​ដកចង្កាមាន់ ប្រពន្ធ​​​ភ័យ​ដឹក​ទៅ​សង្គ្រោះ តែ​អនិច្ចា​ណាស់​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិន​ដែល​លេង​កីឡា​នោះ​ទេ លុះ​ពេល​ទៅ​លេង​បាល់​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ហើយ​ត្រឡប់​មក​មាន​អារម្មណ៍​ថា​ឈឺខ្លួន ហើយ​ក៏​ចូល​ដេក ស្រាប់តែ​ដកចង្កាមាន់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល លុះ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ជា​អកុសល​មិន​អាច​ជួយ​បាន​នោះ​ទេ​ឡើយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​មិន​ដែល​លេង​កីឡា​នោះ​ទេ លុះ​ពេល​ទៅ​លេង​បាល់​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ហើយ​ត្រឡប់​មក​មាន​អារម្មណ៍​ថា​ឈឺខ្លួន ហើយ​ក៏​ចូល​ដេក ស្រាប់តែ​ដកចង្កាមាន់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល លុះ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ជា​អកុសល​មិន​អាច​ជួយ​បាន​នោះ​ទេ​ឡើយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅផ្ទះ​ជួល ជិត​ផ្សារ​ឯករាជ្យ​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម៉ក ម៉េ​ង​អ៊ា​ង អាយុ​៣២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​រលាក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះ​ឈ​ន សុ​វ​ណ្ណា​រី អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​រលាក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​មានកូន​ចំនួន​២​នាក់ ក្នុង​នោះ​កូន​បង​អាយុ​៨​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​កើត​បាន​១៥​ថ្ងៃ​ប៉ុណ្ណោះ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​ដឹង​ថា នៅ​ពេល​ល្ងាច​មុន​ពេល​កើតហេតុ ប្តី​របស់​គាត់​បាន​ទៅ​លេង​បាល់​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ ហើយ​ក៏​ត្រឡប់​មក​វិញ​គាត់​ក៏​បាន​ត្អូញ​ថា​ឈឺខ្លួន ព្រោះ​អី​គាត់​មិន​ដែល​លេង​កីឡា​នោះ​ទេ​។ ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា ដោយសារ​តែ​រូប​គាត់​ជា​ប្រពន្ធ​កូនខ្ចី​មិន​មាន​អ្នក​ជួយ​ថែទាំ ដូច្នេះ​ទើប​ប្តី​របស់​គាត់ (​ជន​រង​គ្រោះ​) មុន​ពេល​ចេញ​ទៅ​ធ្វើការ ក៏​បាន​ធ្វើ​ម្ហូប​សម្រាប់​ទុក​ឱ្យ​ប្រពន្ធ​និង​កូន​ផង​ដែរ​។

ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២ ខែកុម្ភៈ ប្តី​របស់​គាត់​បាន​ចូល​ទៅ​សម្រាក​ដើម្បី​ត្រៀមខ្លួន​ទៅ​ធ្វើការ​នៅ​ថ្ងៃស្អែក លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ រូប​គាត់​ជា​ប្រពន្ធ​បានឃើញ​ប្តី​របស់​ខ្លួន​មាន​អាកា​រៈ​ដកចង្កាមាន់ ហើយ​បាត់បង់​ស្មារតី​អត់​មាន​ដង្ហើម​នោះ​ទេ ។ នៅ​ពេល​នោះ​ផង​ដែរ គាត់​ជា​ប្រពន្ធ​មានការ​ភិតភ័យ ក៏​ទាក់ទង​ហៅ​បងប្អូន​ដឹក​យកប្តី​ទៅ​ព្យាបាល​នៅ​គ្លីនិក​នៅ​ផ្សារ​ជម្ពូ​វ័ន តែ​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត​ទៅ​ហើយ ។

ចំណែក​ក្រុម​គ្រួសារ​នៅ​តែ​មិន​អស់ចិត្ត​ក៏​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បន្ត​ក្រែង​មិន​ទាន់​បាត់បង់​ជីវិត ប៉ុន្តែ​ជា​អកុសល​ខាង​មន្ទីរពេទ្យ​រដ្ឋ​ក៏​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​ដឹក​យក​ទៅ​ផ្ទះ​ជួល​វិញ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ត្រួតពិនិត្យ រួច​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ