ប្រទេសមីយ៉ាន់ម៉ា ៖ កងទ័ពហាក់ដូចជាក្ដាប់អំណាចម៉ឺងម៉ាត់ក្នុងប្រទេសនាថ្ងៃទី២ កុម្ភៈ បន្ទាប់ពីរដ្ឋប្រហារដោយគ្មានការបង្ហូរឈាម ដោយក្នុងឱកាសនោះមេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ ស៊ូជី ត្រូវចាប់ខ្លួន ។
គណបក្សលោកស្រីគឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ LND បានទាមទារឲ្យដោះលែងលោកស្រីជាបន្ទាន់ ។ តាម FACEBOOK គណបក្សនោះសរសេរថា ចូរដោះលែងអ្នកចាប់ឃុំឃាំងទាំងអស់ ក្នុងនោះរួមទាំងប្រធានាធិបតី លោក WIN MYINTនិងទីប្រឹក្សារដ្ឋលោកស្រីស៊ូជី ។
កងទ័ពមិនផ្ដល់ព័ត៌មានណាមួយពីកន្លែងឃុំឃាំងលោកស្រីស៊ូជី ប្រធានាធិបតីនិងអ្នកទទួលខុសត្រូវដទៃៗទៀតរបស់គណបក្ស LND ឡើយ ។ សមាជិកាសភាមួយរូបនៃគណបក្សនោះដែលមិនបញ្ចេញឈ្មោះថ្លែងប្រាប់ AFP ថា គេគ្រាន់តែនិយាយប្រាប់យើងថា លោកស្រីស៊ូជីជាប់ឃុំឃាំងក្នុងផ្ទះនាទីក្រុងណៃពិដោ ។ តែយើងមានការបារម្ភ ហើយយើងចង់ឃើញបណ្ដារូបភាពពិត
ដើម្បីបង្ហាញពីស្ថានភាពរបស់លោកស្រី ។ សមាជិកាសភារូបនោះក៏ជាអ្នកជាប់ឃុំឃាំងក្នុង អគារដែលមានបណ្ដាសមាជិកសភាស្នាក់នៅដែរ ។
ចំណែកអ្នកគាំទ្រម្នាក់ចំពោះលោកស្រីស៊ូជី ជាអ្នកបើកតាក់ស៊ីនិយាយថា លោកស្រីស៊ូជីស្ថិតក្នុងដៃពួកយោធាយើងមិនអាចធ្វើអ្វីបានទេ ។
លោកបៃដិនគំរាមស្ដារទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ាវិញប្រធានាធិបតីអាមេរិកលោកចូ បៃដិន កាលពីថ្ងៃទី១ កុម្ភៈ បានកំរាមស្ដារឡើងវិញបណ្ដាទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធា
នោះ ហើយបានអំពាវនាវឲ្យមានចម្លើយតបរបស់អន្តរជាតិ ដើម្បីចាប់បង្ខំពួកយោធាឲ្យបោះបង់ចោលអំណាច ។
ប្រមុខថ្មីនៃសេតវិមាន បានថ្កោលទោសការផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដោយពួកយោធា និងបរិហារថានោះជាការវាយប្រហារដោយផ្ទាល់ប្រឆាំងលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសនិងនីតិរដ្ឋ ។
វិបត្តិមីយ៉ាន់ម៉ាគឺជាការសាកល្បងដំបូងមួយដ៏សំខាន់សម្រាប់ការសន្យារបស់លោកបៃដិន ដែលថានឹងរួមសហការថែមទៀតជាមួយបណ្ដាសម្ព័ន្ធមិត្តអាមេរិក លើបណ្ដាបញ្ហាអន្តរជាតិ ពិសេសទាក់ទិននឹងឥទ្ធិពលកាន់តែធំរបស់ចិន ។
សហរដ្ឋអាមេរិកបានលុបចោលបណ្ដាទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ាកាលពីទសវត្សកន្លងកន្លងទៅដោយផ្អែកលើការរីកចម្រើននានា ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ។ លោកបៃដិនថាការបំបាត់
ចោលការរីកចម្រើនទាំងនោះចាំបាច់ត្រូវមានការពិនិត្យឡើងវិញ ហើយនឹងអាចស្ដារទណ្ឌកម្មទាំងនេះវិញ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ