ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ម្ចាស់​បទ «Watch Me (Whip/Nae Nae)» ពាក់ព័ន្ធ​ករណី​ស្លា.ប់​បងប្អូន​ជីដូន​មួយ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​រ៉េ​ប Silento ម្ចាស់​បទ «Watch Me (Whip/Nae Nae)» ដែល​ធ្លាប់​មក​សម្តែង​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧…

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​រ៉េ​ប Silento ម្ចាស់​បទ «Watch Me (Whip/Nae Nae)» ដែល​ធ្លាប់​មក​សម្តែង​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែ​កុ​ម្លះ កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​​ករណី​​បាញ់​ស​.​ម្លា​.​ប់​បងប្អូន​ជីដូនមួយ​​របស់​ខ្លួន​កាលពី​ខែ​មុន នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន NBC News​។

យោង​តាម​នាយកដ្ឋាន​ប៉ូ​លី​ស​ប្រចាំ​តំបន់ DeKalb បានឱ្យ​ដឹង​ថា​ តារាចម្រៀង​រ៉េ​ប​អាយុ​២៣​ឆ្នាំ ដែល​មានឈ្មោះ​ពិត​ថា Richard Lamar Hawk ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃា.ត.កម្ម​ក្នុង​ហេតុការណ៍​បាញ់​ស​.​ម្លា​.​ប់លោក Frederick Rooks អាយុ​៣៤​ឆ្នាំ ដែល​ត្រូវ​បាញ់​ចំ​មុខ​និង​ជើង​ដេក​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​ស្ថិត​លើ​ដងផ្លូវ​មួយ​នៅ​សង្កាត់ Panthersville ភាគ​អាគ្នេយ៍​ទីក្រុង Atlanta ក្នុង​រដ្ឋ Georgia ម៉ោង​ប្រហែល​៣​និង​៣០​នាទី​ទាប​ភ្លឺ​កាលពី​ថ្ងៃ​ទី​២១ ខែមករា កន្លង​ទៅ​។

ពាក់ព័ន្ធ​​ករណី​ខាងលើ​​នេះ នាយកដ្ឋាន​ប៉ូលិស​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​នៃ​ការ​ស៊ើបអង្កេត​ដែល​ឈាន​ដល់​ការ​កំណត់​អត្តសញ្ញាណ Silento ថា​ជា​ជនសង្ស័យ​នោះ​ទេ​។ ខណៈ​ដែល​អ្នកតំណាង​របស់​តារាចម្រៀង​រ៉េ​ប​រូប​នេះ ក៏​មិន​បាន​ឆ្លើយ​តប​ជុំវិញ​​ករណី​នេះ​ផង​ដែរ​។

សូម​រំលឹក​ថា​ក្នុង​ឆ្នាំ​២០១៥ បទ​ចម្រៀង «Watch Me (Whip / Nae Nae)» បាន​ហក់​ឡើង​ទៅ​ឈរ​លើ​គេ​ក្នុង​តារាង Billboard Hot 100 និង​ត្រូវ​បាន​ចាក់​ផ្សាយ​ស្ទើរ​គ្រប់​កម្មវិធី​ទូរទស្សន៍​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ