ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក​ទៅ​បក​មក ! ចុង​ក្រោយ​កញ្ញា លីវ ជី​លី ក្លាយជា​ម្ចាស់​ម្កុដ​ឆ្នាំ​២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវ​បាន​រៀបចំ​ឡើង​តាម​ការ​គ្រោងទុក​យ៉ាង​តក់ក្រហល់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ពិធី​ផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវ​បាន​រៀបចំ​ឡើង​តាម​ការ​គ្រោងទុក​យ៉ាង​តក់ក្រហល់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​។ មហាជន និង អ្នក​គាំទ្រ​បាន​ទន្ទឹងរង់ចាំ និង​អ៊ុត​មើល​ថា តើ Miss Grand មួយ​ណា ដែល​ត្រូវ​គ្រង​តំណែង ជំនួស​កញ្ញា សេង រ​ដ្ឋា Miss Grand Cambodia 2020 និង​កញ្ញា លឹ​ម សុធា​វី ជ័យ​លា​ភី​រង​ទី​១ បន្ទាប់​​ពី​កញ្ញា​ទាំង​២​ព្រមព្រៀង​លាលែង​ពី​តំណែង និង​ត្រូវ​​បញ្ចប់​កិច្ចសន្យា​ទាំងឡាយ​ជាមួយ​ស្ថាប័ន Miss Grand Cambodia កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ការ​ប្រកួត​លើ​អន្តរជាតិ​ខិត​ជិត​មក​ដល់ នៅ​ក្នុង​ខែមីនា ខាង​មុខ​នៅ​ឯ​ប្រទេស​ថៃ ។

ភាព​ចម្រូងចម្រាស់​មួយ​នេះ ពិតជា​ក្តៅ​គគុក​ដែល​ធ្វើ​ឱ្យ​មហាជន​ទូទៅ ជា​ពិសេស​អ្នក និយម​គាំទ្រ និង​តាមដាន Miss Grand តែ​ម្តង​។ ជាក់ស្តែង​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​ជ្រើសរើស​តំណែង​ជំនួស​កញ្ញា សេង រ​ដ្ឋា នោះ ហើយ​អ្នក​ដែល​ក្លាយជា​ម្ចាស់​ម្កុដ Miss Grand Camdodia 2020 គឺ​កញ្ញា លីវ ជី​លី បវរកញ្ញា​ជ័យ​លា​ភី​រង​ទី​២ មក​ពី​ខេត្តបន្ទាយមានជ័យ ខណៈ​ជ័យ​លា​ភី​លំដាប់​រង​ទី​៣ ត្រូវ​ឡើង​មក​លំដាប់​រង​ទី​១ និង​លំដាប់​រង​ទី​៤ ត្រូវ​ឡើង​មក​លំដាប់​រង​ទី​២​វិញ​។

នៅ​ក្នុង​ពិធី​ផ្ទេរតំណែង និង​គ្រង​ម្កុដ​សារ​ជា​ថ្មី​នេះ កញ្ញា​លីវ ជី​លី បាន​បញ្ជាក់​ថា រយៈពេល​១​ខែ គឺ​ពិតជា​ខ្លី ហើយ​អ្វី​ដែល​នាង​ប្រឹងប្រែង​ខ្លាំង គឺ​ការ​ហ្វឹកហាត់​ដើរ​ដើម្បី​កាន់តែ​បន្ថែម​ទំនុកចិត្ត​ដែល​នាង​មាន​ស្រាប់ នាង​ស្នើ​ឲ្យ​មហាជន​ពិសេស​អ្នកគាំទ្រ​វិស័យ​កញ្ញាឯក​ជួយ​ផ្តល់​ជា​កម្លាំងចិត្ត បញ្ចេញមតិ​ក្នុង​ន័យ​កែ​លម្អ ជា​ជាង​ការ​រិះគន់​បែប​ជាន់ពន្លិច និង​បញ្ចប់​ការ​គិត​ថា ត្រឹមតែ​ជា​ការ​ចេញ​ទៅ​ប្រកួត ដើម្បី​ជា​ការ​អម​ឆាក ខណៈ​ដែល​ពេល​នេះ​នាង​ក៏​ត្រូវការ​កម្លាំងចិត្ត ដើម្បី​បន្ត​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

លោក អ៊ិ​ន សុ​ភិន វិញ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​បាន​ត្រៀម​គ្រប់សព្វ​ដើម្បី​ថែទាំ ហ្វឹកហាត់​ទាំង​ការ​ដើរ​បង្ហាញ​ម៉ូ​ដ ឆ្លើយ​សំណួរ និង​សកម្មភាព​ផ្សេង​ៗ ដើម្បី​ប្រាកដ​ថា​នឹង​អាច​ក្លាយជា​បេ​ក្ខ​នារី​តំណាង​ជាតិ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​។ លោក​ថា បញ្ហា​ដែល​កើតឡើង​កន្លង​មក នឹង​ក្លាយជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​ការ​ផលិតកម្ម​វិធី​លើក​ក្រោយ ហើយ​បើ​ទោះបីជា​នៅ​សល់​ពេល​មិន​ច្រើន​ក្តី ប៉ុន្តែ​ស្ថាប័ន​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​កញ្ញាឯក​តំណាង​ជាតិ​តាម​លទ្ធភាព និង​ដើម្បី​បញ្ចប់​ការ​គិត​ថា ត្រឹមតែ​ជា​បេ​ក្ខ​នារី​អម​ឆាក ដែល​សូ​ម្បី​តែ​ឈុត​តំណាង​ជាតិ ឈុត​រាត្រី​សមោសរ​សម្រាប់​កញ្ញាឯក​គ្រង​ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ