ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា​ជំរុញ​អ្នករក​តាម​ទីផ្សារ​បណ្តាញ​រាយការណ៍​ទីតាំង​ស្ថាប័ន​ទៅ​អាជ្ញាធរ​ត្រួតពិនិត្យ និង​ចុះ​ឆែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ប្រធាន​សមាគម​សហព័ន្ធ​វិ​និ យោគ​កម្ពុជា​បាន​ជំរុញ​អ្នក​រកស៊ី​តាម​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវ​រាយការណ៍​ទីតាំង​ស្ថាប័ន​ខ្លួន​ទៅ​កាន់​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ពួក​គាត់​ងាយស្រួល​ចុះ​ត្រួតពិនិត្យ​និង​ឆែក ។ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ប្រធាន​សមាគម​សហព័ន្ធ​វិ​និ យោគ​កម្ពុជា​បាន​ជំរុញ​អ្នក​រកស៊ី​តាម​ទីផ្សារ​បណ្តាញ​ទាំងអស់​ត្រូវ​រាយការណ៍​ទីតាំង​ស្ថាប័ន​ខ្លួន​ទៅ​កាន់​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ពួក​គាត់​ងាយស្រួល​ចុះ​ត្រួតពិនិត្យ​និង​ឆែក ។

លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​កម្ពុជា កាលពី​ពេល​កន្លង​មកនេះ​បាន​ព្រមាន​ថា ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយ​ណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ​នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ដែ ល​ពាក់ព័ន្ធ​ជូន​ថ្នាក់លើ ហើយ​គ្រប់​ក្រុមហ៊ុន​ទាំង​អស់នោះ​នឹង​ត្រូវ​ចុះ​ឆែក​ក្នុង​ពេល​បន្តបន្ទាប់​តាម​ពេលវេលា និង​កាលកំណត់ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

លោក​បាន​លើក​ឡើង​ថា នៅ​ដើមឆ្នាំ​ថ្មី​នេះ​ពិនិត្យ​ឃើញ​ថា សមិទ្ធផល​ធំ​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​មាន​ស្ថេ​រ​ភាព​នយោបាយ​ពេញ​ផ្ទៃ​ប្រទេស ។ ធុរកិច្ច​ទីផ្សារ​បណ្តាញ​ជា​អាជីវកម្ម​ដែល​ស្របច្បាប់ ។

ចំណែកឯ​អាជីវកម្ម​ដែល​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ទេ ទូ​ទាំង​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ ហើយ​ទូ​ទាំង​ពិភពលោក​អាជីវកម្ម​ពីរ៉ាមីត​នេះ​គេ​មិន​ឲ្យ​ធ្វើ​ទេ ហើយ​ប្រព័ន្ធ​ពីរ៉ាមីត​នេះ​រយៈពេល​២​ឬ ៣​ឆ្នាំ​គេ​ឲ្យ​បិទ​ហើយ​ព្រោះ​វា​ខុសច្បាប់ ។ ពីរ៉ាមីត​ជា​អាជីវកម្ម​ខុសច្បាប់ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ ។

លោក​បញ្ជាក់​ថា​៖ «​បើ​ចង់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ដោយ​ស្របច្បាប់ គឺ​ក្រុមហ៊ុន​ណា​ដែល​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ប្រកាស​ទទួលស្គាល់ ហើយ​ចម្លង​ជូន​ដោយ​រាជរដ្ឋាភិបាល​ស្របច្បាប់​ទាំង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង និង​ទំនិញ ដែល​ចុះ​នៅ​ក្រសួង​ដែល​ពាក់ព័ន្ធ​ស្របច្បាប់​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុន នោះ​ពិតជា​ក្រុមហ៊ុន​ត្រឹមត្រូវ ។​ចំណែក​ក្រុមហ៊ុន​ណាមួយ ដែល​មិន​ហ៊ាន​ចុះបញ្ជី គឺ​មាន​អ្វី​មិន​ប្រក្រតី​នៅ​ក្នុង​នោះ​ហើយ បងប្អូន​កុំ​ឆ្ងល់​ពេក​» ។

លោក​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា យន្តការ​គ្រឹះ​របស់​ធុរកិច្ច​ទីផ្សារ​បណ្តាញ​មាន​សសរស្តម្ភ​ធំ​ៗ​ចំនួន​៤ និង​ធាតុ​ផ្សំ​ចំនួន​៣ គឺជា​ប្រភេទ​ទីផ្សារ​បណ្តាញ​អាជីវកម្ម បែប​ប្រពៃណី ដែល​នាំ​ចូល​និង​ចែកចាយ​ធម្មតា មាន​ហ្វ្រេ​ន​ឆាយ មាន​ណិ​ត​វើក​ប្រព័ន្ធ​អេ​ឡិ ក​ត្រូ​និ​ច និង​បើក​ស៊ប​(​ហាង​) ហើយ​ទំនិញ​ទាំងអស់​ត្រូវ​តែ​មាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​ទើប​អាច​លក់​ក្នុង​ទីផ្សារ​បណ្តាញ​បាន ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឡី សុភាព នេះ​ជា​សារ​មួយ​ទៅ​ដល់​ក្រុ ម​ហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​នា​ពេល​នេះ យើង​នឹង​រាយការណ៍​ទៅ​ស្ថាប័ន​ដែល ពាក់ព័ន្ធ​ចំពោះ​ក្រុមហ៊ុន​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងឡាយ​ណា ដែល​រកស៊ី​មិន​ត្រឹមត្រូវ ខ្ញុំ​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​គ្រប់​ក្រុមហ៊ុន​ទាំងអស់ នឹង​ត្រូវ​ចុះ​ឆែក​ក្នុង​ពេល​បន្ត បន្ទាប់​តាម​ពេលវេលា​និង​កាលកំណត់ នៃ​អាជ្ញាធរ​ដែនដី​ដែល​សមត្ថកិច្ច​ទាំងអស់ ។

លោក​បាន​ថ្លែង​បន្ត​ថា «​សរសរ​ស្តម្ភ​ទាំង​៤​រួម​មាន ក្រុមហ៊ុន​មានការ​ទទួលខុសត្រូវ​ទៅ​លើ​ផ្លូវច្បាប់​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផលប្រយោជន៍ ទំនិញ មាន​ប្រព័ន្ធ​បណ្តុះបណ្តាល មាន​ក្រុមការងារ​ចាំ​ជួយ និង​ធុរកិច្ច​ម្នាក់​ៗ ។ ទាំងអស់​ដែល​ជា​សក្តានុពល​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំង​អ្នកចេះ​ច្រើន​ទាំង​អ្នកចេះ​តិច ឬ​ក៏​អ្នក​មិន​ទាន់​ចេះ​សោះ​អាច​មក​ចូលរួម​ក្នុង​ធុរកិច្ច​ទីផ្សារ​បណ្តាញ អាច​ប្រជាជន​កម្ពុជា ទាំង​អ្នកតូច ទាំង​អ្នក​មធ្យម អ្នកស្រុក​ស្រែ​ចម្ការ​គ្រប់​ទិស​ទី​អាច​ពួតដៃគ្នា​រកស៊ី​បាន​ដោយ​វិស័យ​គ្រប់​ៗ​គ្នា ។

ធុរកិច្ច​ទីផ្សារ​បណ្តាញ គឺជា​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ ហើយ​ក្រុមហ៊ុន​ណា​ដែល​រកស៊ី​មិន​ត្រឹមត្រូវ ត្រូវ​ដាក់​ចូល​ក្នុង​ពីរ៉ាមីត ហើយ​បញ្ឈប់​បាន ក៏​បញ្ឈប់​ទៅ ។ លោក​ក៏​បង្ហាញ​សង្ឃឹមថា ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​អ្នក​រកស៊ី​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ