ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឆ្នាំថ្មី! មាស សុខ​សោភា បញ្ចេញ​សម្រស់​​​​​សិចស៊ី និង​បង្ហើប​រឿង​មួយ​ទៀត

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាស សុខ​សោភា នៅ​ដើមឆ្នាំ​ថ្មី​២០២១​នេះ ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ​ចាប់អារម្មណ៍​ចំពោះ​សម្រស់​រាង​កាយ ពិសេស​ការ​រំលេច​ភាព​សិច​ស៊ី​បន្តិចបន្តួច​គាប់​ភ្នែក​​ជា​ទូទៅ ។ រូបថត​ដ៏​ប្រណីត​ត្រូវ​បា​តារាចម្រៀង​រូប​នេះ​បង្ហាញ​កាលពី​ពេល…

រាជធានី​ភ្នំពេញ ៖ មាស សុខ​សោភា នៅ​ដើមឆ្នាំ​ថ្មី​២០២១​នេះ ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ​ចាប់អារម្មណ៍​ចំពោះ​សម្រស់​រាង​កាយ ពិសេស​ការ​រំលេច​ភាព​សិច​ស៊ី​បន្តិចបន្តួច​គាប់​ភ្នែក​​ជា​ទូទៅ ។ រូបថត​ដ៏​ប្រណីត​ត្រូវ​បា​តារាចម្រៀង​រូប​នេះ​បង្ហាញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។
មក​​ទល់​ពេល​នេះ​អ្នក​នាង​មាស សុខ​សោភា ​ជា​តារាចម្រៀង​មួយ​រូប​ជោគជ័យ​ទាំង​អាជីព និង​ជីវិត​​ស្នេហា ពិសេស​នាង​លែង​បិទ​បាំង​ដូច​មុន​ពី​រឿង​មាន​ស្វាមី ។ នាង​ថែម​ទាំង​បាន​លើក​គម្រោង​ចង់​រៀប​ការ​បើកចំហ​ម្តងទៀត​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​មិនដឹង​ថា ​តើ​អាច​កើត​មាន ពេល​ណា​ទេ?

ទន្ទឹម​នឹង​អាជីព​ចម្រៀង អ្នក​នាង​មាស សុខ​សោភា ក៏​សកម្ម​លើ​ជំនួញ​អន​ឡាញ ដែល​ទើបតែ​បើក​​ដំណើរការ ថ្មី​ៗ​នេះ​ដែរ ។ នាង​បាន​ប្រកាស​លក់​ផលិតផល​សុខភាព ដោយ​បាន​ធ្វើ​ពិធី​សម្ពោធ​នៅ​តំបន់​ចាក់​អង្រែ រាជធានី​ភ្នំពេញ ។ នាង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការ​សិក្សា​ពី​របៀប​រក​ស៊ី​បង្កើត​មុខរបរ​ក្រៅពី​សិល្បៈ ។ ដូច្នេះ​ហើយ​នាង​ប្រែប្រួល​ខ្លះ​ហើយ ចំពោះ​ការ​លេង​ខ្លួន ពិសេស​ដើម្បី​ទាញ​យក​ចំណាប់អារម្មណ៍​មួយ​ផ្នែក​ដែរ ដ្បិត​ក្លាយជា​ស្ត្រី​អ្នកជំនួញ​អន​ឡាញ ត្រូវ​តែ​បែប​នេះ ។

Picture

វ័យ​កាន់តែ​ទៅ​មុខ តែ​សម្រស់​របស់​អ្នក​នាង​មាស សុខ​សោភា ត្រូវ​អ្នកគាំទ្រ​មើលឃើញ​កាន់តែ​ប្លែក​​គួរ​ឲ្យ​កត់សម្គាល់ ។ វា​ហាក់​សម​នឹង​នាង​ដែល​បាន​បង្កើត​ហាង​ថ្មី​មួយ​លក់​ផលិតផល​សម្រស់​​ធម្មជាតិ ។ ចំពោះ​បុរស​ជា​ស្វាមី​តែងតែ​នៅ​ជួយ​មុខរបរ​របស់​ភរិយា​ផង​ដែរ ។

ទោះជា​ចំណង​ស្នេហ៍​រឹង​មាំ​ច្រើន​ឆ្នាំ​ក្ដី តែ​គូ​ស្វាមី​-​ភរិយា​មាស សុខ​សោភា នៅ​មិន​ទាន់​គិតគូរ​យក​កូន​​គ្រាន់​ប្រឡែង​លេង​នឹង​គេ​នៅឡើយ ។ ប្រការ​បែប​នេះ​ មិត្ត​សិល្បៈ​និយាយ​ថា ដោយសារ​តែ​មក​ពី​ម្នាក់​ៗ​មមាញឹក​ការងារ ពិសេស​សោភា រវល់​ខ្លាំង​នឹង​សិល្បៈ​ដែល​ជា​ប្រភព​រក​ប្រាក់​ចំណូល​ដ៏​សំខាន់ ។

នៅ​ពេល​បើកចំហ​រឿង​មាន​ស្វា​មី ដោយ​ទៅ​ណា​មក​ណា​តែងតែ​ឃើញ​បណ្ដើរគ្នា​​យ៉ាង​ត្រសង​នោះ អ្នកសិល្បៈ​សរសើរ​មើលទៅ​មាន​ក្ដី​សុខ​ណាស់ ៕

Picture
Picture
Picture
Picture
Picture