មីយ៉ាន់ម៉ា ៖ យោធារបស់ប្រទេសមីយ៉ាន់ម៉ាបានកាន់កាប់ប្រទេសនេះទាំងស្រុង បន្ទាប់ពីបានឃុំខ្លួនមេដឹកនាំ លោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយដទៃទៀត នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។

ទូរទស្សន៍យោធាបាននិយាយអំពីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលពេញមួយឆ្នាំហើយនឹងរៀបការផ្ទេរអំណាច។
រដ្ឋប្រហារមួយនេះបានកើតឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងរវាងរដ្ឋាភិបាលស៊ីវិល និងយោធា បន្ទាប់ពីការបោះឆ្នោតដែលពេញដោយជម្លោះ។ មីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់ថា ជាប្រទេសភូមាត្រូវបានគ្រប់គ្រងដោយរបរយោធាយូរណាស់មកហើយរហូតដល់ការធ្វើកំណែទម្រង់ប្រជាធិបតេយ្យធំមួយក្នុងឆ្នាំ ២០១១ ។

ពួកយោធាបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងប្រគល់អំណាចដល់មេបញ្ជាការ Min Aung Hlaing ដោយសារតែ «ការលួចបន្លំសន្លឹកឆ្នោត» ។ ទាហានត្រូវបានគេមើលឃើញដាក់ពង្រាយនៅតាមដងផ្លូវនៃរដ្ឋធានីណៃពិដោ និងទីក្រុងសំខាន់គឺ យ៉ាំងហ្គោន។

នៅក្នុងការបោះឆ្នោតខែវិច្ឆិកា គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីបានឈ្នះអាសន្នៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ៕ ដកស្រង់ចេញពីវេបសាយ ៖ bbc
ចែករំលែកព័តមាននេះ