ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដំបូង​នៅ​ក្នុង​ខែកុម្ភៈ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដំបូង​នៅ​ក្នុង​ខែកុម្ភៈ ដែល​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដំបូង​នៅ​ក្នុង​ខែកុម្ភៈ ដែល​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ផ្តល់​ព្រះរាជ​អំណោយ និង​ជំនួយ​ជួយ​ទិញ​វ៉ាក់សាំង ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា​ថា ព្រះរាជ​កាយវិការ និង​កាយវិការ​ទាំងនេះ បង្ហាញ​ពី​ស្មារតី​នៃ​សាមគ្គីភាព​នៅ​ក្នុង​សង្គម​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ប្រភព​វ៉ាក់សាំង ដែល​កម្ពុជា​នឹង​ទទួល​បាន​ប្រមាណ ២០​លាន​ដូ​ស ។ ក្នុង​នោះ​ទទួល​បាន​ជំនួយ​ពី​ចិន ១​លាន​ដូ​ស ដែល​នឹង​មក​ដល់​ខែកុម្ភៈ ចំនួន ៦០​ម៉ឺន​ដូ​ស ទទួល​ពី​កូ​វ៉ា​ក់ ដែល​ជា​របស់​អង្គការ​សុខភាព​ពិភពលោក ៧​លាន​ដូ​ស និង​ទិញ​តាម​កូ​វ៉ា​ក់​១​លាន​ដូ​ស ព្រមទាំង​ទទួល​បាន​តាម​រយៈ​ជំនួយ​ពី​អូស្ត្រាលី​ខ្ទង់​៣​លាន​ដូ​ស ។ ក្រៅពី​នោះ​កម្ពុជា​ពិចារណា​ទិញ​ពី​ប្រទេស​អង់គ្លេស​ផង​ដែរ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា បើ​វ៉ាក់សាំង​មួយ​ដូ​ស​តម្លៃ​ចន្លោះ​ពី ៤ ទៅ ៥​ដុល្លារ គឺ​ព្រះរាជ​អំណោយ​ព្រះមហាក្សត្រ និង​មហាក្សត្រី ព្រមទាំង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៥៧​លាន​ដុល្លារ គឺ​គ្រប់គ្រាន់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង