សម្តេចតេជោ ៖ គ្មានគម្រោងនឹងផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរ២០២១ ដូចឆ្នាំមុនទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២១ នេះថា…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២១ នេះថា…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាស នៅព្រឹកថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រាជរដ្ឋាភិបាលមកដល់ថ្ងៃនេះ ពុំមានគម្រោងក្នុងការផ្អាកការប្រារព្ធ និងការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាខែមេសាខាងមុខនេះទេ ។
កាលពីឆ្នាំ ២០២០ កន្លងទៅកម្ពុជាបានផ្អាកការឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរដោយសារតែបញ្ហាការឆ្លងជំងឺកូវីដ ១៩ និងបានសម្រេចជាផ្លូវការអោយកម្មករ និយោជិក និងមន្ត្រីរាជការ បានឈប់សម្រាករយៈពេល ៥ ថ្ងៃ ចាប់ពី ១៧-២១ ខែ សីហា ២០២០ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបានពន្យារពេលកាលខែមេសាកន្លងមកនេះ។
« តែឆ្នាំនេះ គ្មានគម្រោងទេ » ។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចតេជោនាឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សម្តេចបានបកស្រាយនូវហេតុផលនៃការផ្អាកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនាខែមេសា ឆ្នាំ២០២២ កន្លងទៅថា កាលនោះ គឺមូលហេតុដោយសារតែមានកម្មករខ្មែរ ១២ម៉ឺននាក់មកពីថៃ ចូលក្នុងប្រទេសកម្ពុជារួចបាត់ទៅហើយ អត់ដឹងថា អ្នកណាមានឬគ្មានកូវីដ១៩ ហើយពេលនោះបើឲ្យឈប់សម្រាកទៀតនោះ អ្នកចេញពីភ្នំពេញទៅស្រុកកំណើត ឬបណ្តាខេត្តផ្សេងទៀត ច្បាស់ជាពិបាកហើយ ដូច្នេះទើបសម្រេចឲ្យផ្អាកការឈប់សម្រាកនាពេលនោះ ។
យ៉ាងណាមិញ សម្តេចបានបញ្ជាក់ថា «ចូលឆ្នាំនៅតែចូល តែត្រូវរក្សាគម្លាតសុវត្ថិភាព» ជាងនេះទៅទៀតរឿង ក្បាច់រាំស្លូ រាំឱបគ្នា រាំកាន់ដៃគ្នាប្រហែលជាគេចោលហើយ ដើម្បីការពារការឆ្លងកូវីដ ១៩ ។ សម្តេចក៏ផ្តាំផ្ញើឲ្យពលរដ្ឋត្រូវប្រកាន់ខ្ជាប់ការពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុលជែក ជាដើម ៕
ចែករំលែកព័តមាននេះ