សម្តេចតេជោថា មិនចូលចិត្តជិះឧទ្ធម្ភាគចក្រនោះទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចមិនចូលចិត្តធ្វើដំណើរតាមឧទ្ធម្ភាចក្រនោះទេ ទោះបីជាមានការផ្តល់យោបល់ក៏ដោយ ដើម្បីជៀសវាងការក៏ស្ទះចរាចរណ៍ ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ថា សម្តេចមិនចូលចិត្តធ្វើដំណើរតាមឧទ្ធម្ភាចក្រនោះទេ ទោះបីជាមានយោបល់ឲ្យសម្តេចជិះក៏ដោយ ។
សម្តេចបញ្ជាក់ថា៖«អាលូវកកស្ទះចរាចរណ៍ផ្លូវហើយ មានអ្នកផ្តល់យោបល់ថា ជិះឧទ្ធម្ភាគចក្រ អត់ទេ ខ្ញុំមិនចូលចិត្តជិះឧទ្ធម្ភាគចក្រនោះទេ ព្រោះការធ្វើដំណើរជើងមិនដល់ដីខ្ញុំមិនសូវលេងជាមួយនោះទេ» ។ សម្តេចក៏បានលើកឡើងថា អាលូវនេះមានការកកស្ទះចរាចរណ៍ខ្លាំងទោះបីជាសម្តេចមានឡានសឺរ៉ែនក៏ដោយ ពេលខ្លះនៅកកស្ទះទៀត អីញ្ចឹងបង្ហាញថា បងប្អូនប្រជាពលរដ្ឋ មានសេដ្ឋកិច្ចធូរធារ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏លើកឡើងថា នៅពេលធ្វើផ្លូវក្រវ៉ាត់ក្រុងទី៣រួចរាល់ ហើយអាចនឹងរំដោះការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងបានដែរ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ