ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០ ACU ទទួល​បណ្តឹង​៦៦០​ពាក្យ ខណៈ​បណ្តឹង​៣៥០​ពាក្យ​ប្តឹង​ត្រូវ​បាន​ស្រាវជ្រាវ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០២០​កន្លង​មកនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រ​លួ​យ​បាន​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​៦៦០​ពាក្យបណ្តឹង និង​បាន​ស្រាវជ្រាវ​បណ្តឹង​៣៥០​បណ្តឹង ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប .​ព​.) កាលពី​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០២០​កន្លង​មកនេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រ​លួ​យ​បាន​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​៦៦០​ពាក្យបណ្តឹង និង​បាន​ស្រាវជ្រាវ​បណ្តឹង​៣៥០​បណ្តឹង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ (​ក​.​ជ​.​ប .​ព​.) កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​បាន​ពាក្យ​ប្តឹង​សរុប​ចំនួន ៦៦០​ពាក្យ​ប្តឹង ។ បណ្តឹង​ចំនួន ៣៥០​ពាក្យ​ប្តឹង​ត្រូវ​បាន​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​បន្ថែម ហើយ​នៅ​តែ​មិន​មាន​តម្រុយ​នៃ​អំពើ​ពុក​រលួយ​ទេ ។

ការ​ស្រាវជ្រាវ​លើ​ពាក្យ​ប្តឹង​២០​ពាក្យ​ទៅ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​លិខិត​ព្រមាន​ចំពោះ​បុគ្គល​២០​នាក់ ។ ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ពាក្យ​ប្តឹង ហើយ​រក​ឃើញ​ថា​មាន​គ្រប់​ភស្តុ​តាង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​៧​ករណី ។ ក្រៅពី​នោះ​នៅ​បន្ត​ប្រមូល​ព័ត៌មាន​ថែម​ទៀត ។

អង្គភាព​ប្រឆាំង​អុំ​ពើ​ពុក​រលួយ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ខែមករា ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ពាក្យ​ប្តឹង​សរុប​ចំនួន ៣១​ពាក្យ មាន​ពាក្យ​ប្តឹង​ខ្លះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បន្ត​សុំ​ព័ត៌មាន​បន្ថែម​ពី​ម្ចាស់​បណ្ដឹង​ពាក្យ​ប្តឹង​ខ្លះ​ទៀត​បានឱ្យ​សា​ម៉ី​រង​ការ​ចោទ ប្រកាន់​ធ្វើការ​បំភ្លឺ ហើយ​ពាក្យ​ប្តឹង​ខ្លះ​ទៀត​ត្រូវ​បាន​ចុះ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​អំឡុង​ខែមករា ឆ្នាំ​២០២១ ដែល​មាន​ជា​អាទិ៍ ៖ ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ ឆ្នាំ​២០២០ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែមករា​ឆ្នាំ​២០២១​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល រហូត​ដល់ ៩៧,៧៨ % នៃ​ចំនួន​ត្រូវ​ប្រកាស មាន​រាជធានី -​ខេត្ត​ទាំង​២៥ និង​ក្រសួង​-​ស្ថាប័ន​ចំនួន​១៧​បាន​បញ្ចប់​ការ​ប្រកាស ទ្រព្យសម្បត្តិ និង​បំណុល​១០០ % ។

ក្រសួង -​ស្ថាប័ន​នោះ​គឺ​៖ ១.​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត ២.​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍ ៣.​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ៤.​ក្រុមប្រឹក្សាធម្មនុញ្ញ ៥.​ក្រសួង ធនធានទឹក និង​ឧតុនិយម ៦.​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​អភិវឌ្ឍន៍ ជនបទ ៥.​ក្រសួង​មុខងារសាធារណៈ ៩.​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ១០.​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ១១.​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា ១២.​ក្រសួងសុខាភិបាល ១៣,​អាជ្ញាធរ​សវន​កម្ម​ជាតិ ១៤.​ក្រសួង​រ៉ែ និង ថាមពល ១៥.​ក្រសួង​ការងារ និង​បណ្តុះបណ្តាល និង​សាសនា និង​១៧.​ក្រសួងយុត្តិធម៌ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កោតសរសើរ​ចំពោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​លទ្ធផល​ល្អ​ប្រសើរ ។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កោតសរសើរ​ចំពោះ​ឯកឧត្តម ទូច ស៊ុន​ណា​រី អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឯកឧត្តម ជួយ លឹ​ម​ហុង ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឯកឧត្តម អ៊ូ វិសាល អគ្គនាយក​រដ្ឋបាល និង​សន្តិសុខ លោក ចេ​ង ប៊ុ​ន​ឈៀង ប្រធាន​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​បាន​បំពេញការងារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ​បាន​យ៉ាង​ល្អ ។

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​លើក​សរសើរ​ឯកឧត្តម យ៉ាង សេង អនុប្រធាន​អង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ និង​អនុប្រធាន​អង្គភាព​ដ៏​ទៃ​ទៀត ឯកឧត្តម សុត បា អគ្គ នាយក​ប្រតិបត្តិការ លោកស្រី ស៊ិ​ន សុភាព និង​លោក កែវ នាថ​មុនី ប្រធាន អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិ​យុ​ត្ត ពាក្យ​ប្តឹង និង​អន្តរជាតិ​លើ​ការងារ​ពាក្យ​ប្តឹង​បាន​យ៉ាង​ល្អ និង​សកម្ម​ពេញ​មួយ​ឆ្នាំ​២០២០ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ