ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​តាម​ហ្វេសប៊ុក​! ពង្រត់​នាង​ឆ្លង​កាត់​២ខេត្ត ត្រូវ​ឃាត់​ខ្លួន​បែក​ធ្លាយ​រឿង​ផ្សេង​ទៀត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់បាន​ក្លាយជា​ជន​ពង្រត់​កូនស្រី​គេ​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ មក​ដេក​​​រួមមេត្រី​​ស្នេហា​ក្នុងផ្ទះ​សំណាក់​មួយ​នៅ​ស្រុក​មង្គល​បូ​រី និង​រហូត​ដល់​ខេត្តបាត់ដំបង ។ អ្វី​ដែល​​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​ដកហូត​បាន​គ្រឿង​ញៀន​ចំនួន​៤​កូន​ថង់​ផង​ដែរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់បាន​ក្លាយជា​ជន​ពង្រត់​កូនស្រី​គេ​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ មក​ដេក​​​រួមមេត្រី​​ស្នេហា​ក្នុងផ្ទះ​សំណាក់​មួយ​នៅ​ស្រុក​មង្គល​បូ​រី និង​រហូត​ដល់​ខេត្តបាត់ដំបង ។ អ្វី​ដែល​​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ គឺ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​ដកហូត​បាន​គ្រឿង​ញៀន​ចំនួន​៤​កូន​ថង់​ផង​ដែរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ។

វរសេនីយ៍ត្រី ធឿ​ង វាសនា នាយ​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ឈ្មោះ ទាយ យេ អាយុ​​២២​ឆ្នាំ រស់នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ចំណែក​ក្មេង​ស្រី​មាន​អាយុ​១៦​ឆ្នាំ នៅ​ស្រុក​ថ្មពួក ។

លោកនាយ​ការិយាល័យ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ឪពុក​ក្មេង​ស្រី ដែល​បាន​​ប្តឹង​ឈ្មោះ ទាយ យេ ថា បាន​ពង្រត់​កូនស្រី​គាត់​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​២៥ ខែមក​រា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ក៏​បាន​ទទួល​ព័ត៌មាន​ថា ​ជន​ត្រូវ​ចោទ​បាន​នាំ​ក្មេង​ស្រី​ទៅ​ដេក​នៅផ្ទះ​សំណាក់​មួយ​យីហោ​ម៉ា​រី ។

លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៤​កូន​ថង់​តូច ។

វរសេនីយ៍ត្រី ធឿ​ង វាសនា បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​នាំ​យក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ។ យុវជន​ជាប់ចោទ​និយាយ​ថា ខ្លួន​បាន​ស្គាល់​ក្មេង​ស្រី​តាម​រយៈ​ហ្វេ​សបុ​៊​ក ហើយ​បាន​ស្រឡាញ់​គ្នា​ទើប​នាង​សម្រេចចិត្ត​ចេញ​ពី​ផ្ទះ​មក​តាម​ខ្លួន និង​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​ក្នុងស្រុក​មង្គល​បូ​រី ចំនួន​២​យប់ ។

បន្ទាប់​មក បន្ត​មក​ស្នាក់​នៅ​ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង ​៣​យប់​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​​ចោទ​ពី​បទ​នាំ​អនីតិជន​ចេញ​ដោយ​មិន​ស្របច្បាប់ និង​ជួញដូរ​គ្រឿងញៀន ។ ក្រោយ​ពី​សាកសួរ​ហើយ យុវជន​រូប​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ