សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីគមនាគមន៍អេក្វាទ័រថ្លែងថា យន្តហោះប្រធានាធិបតីរបស់ប្រទេសនោះ លោក LENIN MORENO បានចុះចតបន្ទាន់កាលពីថ្ងៃទី៣០ មករា នៅក្រុងវ៉ាស៊ីន
តោន កន្លែងដែលលោកបញ្ចប់ទស្សនកិច្ចផ្លូវការមួយនៅសហរដ្ឋអាមេរិក តែមនុស្សគ្រប់គ្នាស្ថិតក្នុងយន្តហោះនេះសុទ្ធតែសុខសប្បាយ ។
ក្រៅពីប្រធានាធិបតីក្នុងយន្តហោះនោះមានរដ្ឋមន្ត្រីច្រើនរូប ។ ក្នុងសេចក្ដីប្រកាសមួយលោក
ស្រីរដ្ឋមន្ត្រីរូបនេះបន្តថា យន្តហោះប្រធានាធិបតីជួបបញ្ហាបច្ចេកទេសក្រោយការហោះចេញបន្តិចពីទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យមានការចុះចតជាបន្ទាន់ ។ លោក MORENO និងអ្នកជិះក្នុងយន្តហោះនោះទាំងអស់សុខសប្បាយហើយនឹងវិលត្រឡប់មកកាន់អេក្វាទ័រវិញនាប៉ុន្មានម៉ោងខាងមុខ ។
ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនេះនៅអាមេរិក ប្រធានាធិបតីអេក្វាទ័របានជួបពិភាក្សា ជាមួយបណ្ដាអ្នកទទួលខុសត្រូវនៃរដ្ឋការលោកចូបៃដិន ព្រមទាំងជាមួយអគ្គនាយិកាមូលនិធិរូបបិយវត្ថុអន្តរជាតិ IMF លោកស្រី KRISTAKINA GEORGIEVA ។ IMF បានអនុម័តកាលពីខែកញ្ញានូវផែនការផ្ដល់ជំនួយមួយដល់អេក្វាទ័រក្នុងទំហំទឹកប្រាក់៦,៥ពាន់លានដុល្លារ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ