ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រហារជីវិត​អតីត​ថៅកែ​ធំ​ម្នាក់​ ដែល​ស៊ី​សំណូក​ធំ​បំផុត​​​ពី​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ទូរទស្សន៍​រដ្ឋ​ចិន​ CCTV ​ថា លោក​ LAI XIAOMIN​ អតីត​ថៅកែ​នៃ​មូលនិធិ​វិនិយោគ​មួយ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ…

ប្រទេស​ចិន ៖ តាម​ទូរទស្សន៍​រដ្ឋ​ចិន​ CCTV ​ថា លោក​ LAI XIAOMIN​ អតីត​ថៅកែ​នៃ​មូលនិធិ​វិនិយោគ​មួយ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ ស៊ី​សំណូក​ធំ​បំផុត​មួយ ទាក់ទិន​នឹង​ទឹកប្រាក់​ដល់​ជាង​២១៥​លាន​អឺ​រ៉ូ បាន​ត្រូវ​ប្រហារជីវិត​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​មក​រា​។ នោះ​ជា​ទោស​ធ្ងន់ធ្ងរ​បំផុត ខុស​ពី​ទម្លាប់​នៅ​ចិន ប្រឆាំង​មេដឹកនាំ​សេដ្ឋកិច្ច​ជាន់ខ្ពស់​ម្នាក់​។

លោក ​LAI XIAOMIN ​ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ មាន​ប្រពន្ធ​ច្រើន​ផង​ដែរ​។ តុលា​ការ​ចោទ​រូប​លោក​ថា ទទួល​ប្រាក់​សំណូក​២១៥​លាន​អឺ​រ៉ូ និង​ប៉ុនប៉ង​ឲ្យ​ទទួល​បាន​ប្រាក់​១៣​លាន​អឹ​រ៉ូ​ថែម​ទៀត ។ ម្យ៉ាងទៀត​តុលាការ​ចោទ​លោក​ថា ពង្វាង​យក​មូ​និ​ធិ​សាធារណៈ​មាន​ទឹក​ប្រាក់ ៣,១​លាន​អឹ​រ៉ូ​។ ទឹកប្រាក់​ទាំងនោះ​ពិតជា​មាន​ចំនួន​ច្រើន​បំផុត ប្រមូល​យក​តាម​បែប​ធ្ងន់ធ្ងរ​និង​មាន​ចេតនា​អាក្រក់​ខ្លាំង​។ នោះ​ជា​ការ​គូសបញ្ជាក់​ក្នុង​សាលក្រម​កាត់ទោស​ជន​នេះ របស់​តុលាការក្រុង​ទៀន​ជី​នភា​គ​ខាងជើង​ចិន​។

ថៅកែ​ក្រុមហ៊ុន ​CHINA HUARONG ដែល​ការ​ប្រហារជីវិត​រូបគេ តាម​បែប​ណា​មិន​ត្រូវ​បាន​លាត​ត្រដាង​នោះ ក៏​ជាប់​ទោស​ដែរ​ពី​បទ​រស់នៅ​យ៉ាង​យូរ​ជាមួយ​នារី​ច្រើន​រូប ដែល​មិន​បាន​រៀប​ការ ដោយ​គេ​មានកូន​ក្រៅច្បាប់​ច្រើន​នាក់​។ កាលពី​ខែមករា​ឆ្នាំ​២០២០ ជន​នោះ​បាន​សារភាព​បណ្ដា​ទោស​កំហុស ចេញផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ CCTV​។ បណ្ដា​រូបភាព​តាម​ទូរទស្សន៍​នោះ​បង្ហាញ​ផ្ទះ​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង​ដែល​ជា​របស់​ថៅកែ​នោះ ដោយ​ក្នុងផ្ទះ​នេះ​មាន ទូ​នានា​ព្រមទាំង​គ្រឿង​សង្ហា​រឹម ដាក់​សាច់ប្រាក់​សុទ្ធ​ពេញ​។

លោក LAI XIAOMIN ​ដែល​ពី​មុន ធ្វើការ​ក្នុង​ធនាគារកណ្ដាល​ចិន បើ​តាម​ព័ត៌មាន​នានា​ថា រូបគេ​មិន​ដែល​បង់ពន្ធ​មួយ​សេន​ណា​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ