ធ្ងន់.ក! ថៃរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ៨២៩ ករណីនៅថ្ងៃអាទិត្យនេះ
ប្រទេសថៃ ៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានកត់ត្រាការឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៨២៩ ករណី…
ប្រទេសថៃ ៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានកត់ត្រាការឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៨២៩ ករណី…
ប្រទេសថៃ ៖ នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានកត់ត្រាការឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន ៨២៩ ករណី ដែលនាំឲ្យករណីកូវីដ-១៩ នៅប្រទេសថៃបានកើនឡើងសរុបដល់ទៅចំនួន ១៨.៧៨២ ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ ។
យ៉ាងណាមិញ បើទោះបីជារកឃើញមានការឆ្លងយ៉ាងច្រើនក្នុងមួយថ្ងៃៗ តែមិនមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតថ្មីទេពាក់ព័ន្ធនឹងកូវីដ ១៩ ដែលធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិត ដោយសារតែកូវីដ-១៩ នៅរក្សាតួលេខ ៧៧ នាក់។
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា ការឆ្លងថ្មីមានចំនួន ៨២២ ករណីក្នុងស្រុក និងការនាំចូលចំនួន ៧ ករណីពីបរទេស។ ករណីក្នុងស្រុកថ្មីរួមមានអ្នកជំងឺ ៧៣១ នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានការធ្វើតេស្តិ៍សកម្ម (active testing) គឺ ៧២២ នាក់នៅខេត្តសាមុតសាខន, ៤ ករណីនៅ មហាសារ៉ាខាំ និងម្នាក់ទៀតនៅក្រុងបាងកក និងមួយករណីៗនៅខត្តឈុនបូរី, ផាធុនថានី, រ៉ាក់យ៉ងនិងសាមុតសុងខាំ។
យ៉ាងណាមិញ ពលករចំណាកស្រុកមីយ៉ាន់ម៉ា មានករណីធ្វើតេស្តសកម្មចំនួន ៦៨០ ករណីនៅសាមុតសាខន និងមួយករណីទៀតនៅទីក្រុងបាងកក និងសាមុតសុងឃាម។ នេះបើយោងតាម CCSA ។
ខេត្តសាមុតសាខន មានករណីថ្មីបំផុតដែលត្រូវបានរកឃើញក្នុងចំណោមមន្ទីរពេទ្យ និងគ្លីនិក គឺសរុប – ៧៩ – បន្ទាប់មកគឺក្រុងបាងកក (៦) និងមួយករណីទៀតនៅណាខុន ផាថម, ឆុន បូរី, ខុនខាន, រ៉ាក់ឆាបូរី, ឡូប បូរី និងសាមុតសុងខាំ។
ករណីនាំចូលចំនួន ៥ ក្នុងចំណោម ៧ ករណីគឺជនជាតិថៃ ៖ ២នាក់បានធ្វើដំណើរពីប្រទេសអៀរឡង់ និងម្នាក់ពីប្រទេសបារ៉ែន, អេមីរ៉ាតអារ៉ាប់រួម និងចក្រភពអង់គ្លេស។ ករណីនាំចូល ២ ករណីទៀត គឺជនជាតិអាមេរិកម្នាក់ដែលមកពីអាមេរិក និងជនជាតិអេហ្ស៊ីបមកពីប្រទេសអេហ្ស៊ីប។
ការធ្វើតេស្តទ្រង់ទ្រាយធំដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនបានផ្តោតលើចំណុចកណ្តាលនៃការផ្ទុះឡើងថ្មីនៅខេត្តសាមុតសាខន ដោយបុគ្គលិកសុខាភិបាលកំពុងធ្វើការយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺឆ្លងនេះនៅគ្រប់តំបន់ក្នុងខេត្ត។
អ្នកនាំពាក្យជំនួយការ CCSA អ្នកនាង Panprapa Yongtrakul បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកសុខាភិបាលព្យាយាមធ្វើតេស្តមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ កាលពីថ្ងៃសៅរ៍ លោកស្រីបានព្រមានករណីថ្មីរាប់រយទៀតដែលអាចរំពឹងថា នឹងកើតឡើងជារៀងរាល់ថ្ងៃដោយសារការធ្វើតេស្តសកម្មបន្ត ។ លោកស្រីបាននិយាយថា «តួលេខខ្ពស់ (នៃការឆ្លងកូវីដ ១៩) នឹងបន្តសម្រាប់ពេលខ្លះ» ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ