ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​ក្តៅ​ៗ​៥​ចំណុច​ដែល​អាជ្ញាធរ​ភ្នំពេញ​អះអាង​នឹង​ចាត់ការ​ឆាប់ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​ប្រែប្រួល​មុខមាត់​ខ្លាំង​ទាំង​ការ​រីក​ដុះដាល​សំណង់​អគារ​ខ្ពស់​ៗ​ដូច​ផ្សិត ​និង​ការ​កើនឡើង​នូវ​ចំនួន​ពលរដ្ឋ​ពី​បណ្តា​ខេត្ត​នានា​ចូល​មក​ក្រុងភ្នំពេញ​ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជី​វិភាព​គ្រួសារ​នោះ តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន និង​ជា​ចំណុចក្តៅ ដែល​ទាមទារ​ឲ្យ​មានការ​ចាត់វិធានការ​ណ៍​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​បញ្ហា ។ ប្រាកដ​ណាស់…

រាជធានី​ភ្នំពេញ​៖ ខណៈ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ហាក់​ប្រែប្រួល​មុខមាត់​ខ្លាំង​ទាំង​ការ​រីក​ដុះដាល​សំណង់​អគារ​ខ្ពស់​ៗ​ដូច​ផ្សិត ​និង​ការ​កើនឡើង​នូវ​ចំនួន​ពលរដ្ឋ​ពី​បណ្តា​ខេត្ត​នានា​ចូល​មក​ក្រុងភ្នំពេញ​ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជី​វិភាព​គ្រួសារ​នោះ តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន និង​ជា​ចំណុចក្តៅ ដែល​ទាមទារ​ឲ្យ​មានការ​ចាត់វិធានការ​ណ៍​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​បញ្ហា ។

Picture

ប្រាកដ​ណាស់ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទាំង​ក្រុមប្រឹក្សា ​ក៏​ដូច​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តែង​​តែ​បាន​​ខិតខំ​បំពេញ​ និង​ដោះស្រាយ​ការងារ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ធ្វើ​អោយ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​ប្រទេស​ជាតិ​ កាន់តែ​មាន​ភាព​រីក​ចំរើន​ជា​បន្តបន្ទាប់ ។

ប៉ុន្តែ​ទន្ទឹម​នឹង​លទ្ធផល​ទាំងនោះ ក៏​នៅ​មាន​ចំណុច​អវិជ្ជមាន​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ប្រមូលផ្តុំ​ដោះស្រាយ ដូច​ជា ៖

Picture
រូបតំណាង

ទី​១- ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់​អាវុធ ចោរកម្ម ក្មេង​ទំនើង និង​បទល្មើស គ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ ។

ទី​២- ​បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ជាដើម
ទី​៣- ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ​-​លូ ក្នុង​រាជធានី​ភ្នំពេញ
ទី​៤- ​កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​សង្កាត់​ជាយ រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ និង​

Picture
រូបតំណាង

ទី​៥- ​ការងារ​គ្រប់គ្រង​សំណល់​រឹង​-​សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ និង​អនាម័យ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​។

យោង​តាម​របាយ​ការ​ណ៍​​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រោម​​ការ​ដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ខិត​ខំ​ជម្នះ​ពុះពារ​រាល់​ការ​លំបាក​ស្មុគស្មាញ ដោយ​អនុវត្ត​គ្រប់​វិធានការ ពិសេស​ការ​ចាត់តាំង​អនុ​វត្ត​គោល នយោបាយ «​ភូមិ សង្កាត់ មាន​សុវត្ថិភាព​» ឱ្យ​កាន់តែ​ល្អ​ប្រសើរ រក្សា​បាន​នូវ​សភាព​ការណ៍​សន្តិសុខ​ទូទៅ​ល្អ​ក្នុង រាជធានី​ភ្នំពេញ​។

Picture
រូបតំណាង

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​តាម​វិធានការ​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ បាន យ៉ាង​ល្អ​ប្រសើរ​។

របាយ​ការ​ណ៍​ដដែល​បាន​បញ្ជាក់​ថា ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ខាងលើ ក៏​នៅ​​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ត្រូវ​ប្រមូលផ្តុំ ដោះស្រាយ​ឱ្យ​បាន​ល្អ​នា​ពេល​ខាង​មុខ មាន​ជា​អាទិ៍​ ៖

Picture
រូបតំណាង

១-​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ពិសេស​ករណី​ប្លន់​ប្រដាប់​អាវុធ ចោរកម្ម ក្មេង​ទំនើង និង​បទល្មើស គ្រឿងញៀន ព្រមទាំង​បញ្ហា​គ្រោះ​អគ្គិភ័យ នៅ​តែ​ជា​ចំណុចក្តៅ​របស់​រាជធានី​ភ្នំពេញ​។

២-​បញ្ហា​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​៖ បញ្ហា​នេះ គឺជា​ការងារ​អាទិភាព​ដែល​ត្រូវ​យក​ចិត្តទុកដាក់ និង​អនុវត្ត​ជា​ប្រចាំ ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ ដោយ​ផ្តោត​លើ​វិធានការ​ចំនួន​បី​សំខាន់​ៗ រួម​មាន​៖ សណ្តាប់ធ្នាប់ ចិញ្ចើម​ផ្លូវ សណ្តាប់ធ្នាប់​សំណង់ និង​សណ្តាប់ធ្នាប់​លក់ដូរ​។

Picture

៣-​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ផ្លូវ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​តម្រូវការ​របស់ ប្រជាពលរដ្ឋ​នៅឡើយ​។

៤-​កា​រត​បណ្តាញ​អគ្គិសនី និង​បណ្តាញទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​សង្កាត់​ជាយ រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ​។

Picture

៥-​ការងារ​គ្រប់គ្រង​សំណល់​រឹង​-​សំរាម ប្រព័ន្ធ​បង្ហូរ​សំណល់​រាវ និង​អនាម័យ​សាធារណៈ ក្នុង​រាជ​ធានី នៅ​តែ​ជា​ក្តី​បារម្ភ និង​ជា​អាទិភាព​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ខិតខំ​ដោះ​ស្រាយ​​ឱ្យ​បាន​ឆាប់រហ័ស ជា​ពិសេស ការ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់​ដឹង​ពី​ការ​វេច​ខ្ចប់ ទុកដាក់​សំណល់​រឹង និង​ការ​បញ្ចេញ​ចោល សំណល់ រាវ​គ្រប់​ប្រភេទ​ឱ្យ​ត្រឹមត្រូវ​។

Picture

គួរ​រំលឹក​ថា របាយការណ៍​ប្រចាំឆ្នាំ​២០២០​នេះ ត្រូវ​បាន​ពិនិត្យ និង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់ ក្រុមប្រឹក្សា​រាជធានី​អាណត្តិ​ទី​៣ នា​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១​។ ជាមួយ​គ្នា​នោះ​ផង​ដែ​រ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២១ នៅ​អំឡុង​ខែកុម្ភៈ​នេះ ៕

Picture
ប៉ុស្តិ៍ទាក់ទង